សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានប្រកាសថានឹងហាមឃាត់ការនាំចូលផលិតផលមួយចំនួនពីប្រទេសកាណាដាបន្ថែមទៀត រួមមានស្រាសាច់ ទំនិញទឹកដោះគោមួយចំនួន និងម៉ូតូ បន្ទាប់ពីពន្ធសងសឹករបស់ប្រទេសជិតខាងមួយនេះលើទំនិញអាមេរិកបានចូលជាធរមាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

នៅក្នុងការចុះបទបញ្ជាប្រតិបត្តិជាបន្តបន្ទាប់កាលពីថ្ងៃទី៨ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសកាណាដាកំពុងបង្ហាញសកម្មភាឈពរើសអើងមកលើសហរដ្ឋអាមេរិក ខណៈពេលដែលលោកក៏បានដាក់ចេញការហាមឃាត់ថ្មី ដែលនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី២៩ ខែកញ្ញាតទៅ។
យ៉ាងណាមិញ យោងតាមមន្ត្រីភាគីទាំងសងខាងបាននិយាយថា ពួកគេចង់សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ប៉ុន្តែមិនទាន់មានការចរចាថ្មីណាមួយត្រូវបានរៀបចំឡើងវិញនោះទេ ចាប់តាំងពីការចរចាបានបរាជ័យ កាលពីចុងខែសីហាមក។
គួរជម្រាបជូនផងដែរថា ការដាក់បម្រាមថ្មីរបស់សេតវិមាន គឺជាការវាយបកចុងក្រោយបង្អស់មួយនៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលបានអូសបន្លាយអស់រយៈពេលជាច្រើនខែរវាងអាមេរិក និងកាណាដា។ ប្រទេសទាំងពីរ ជាសម្ព័ន្ធមិត្តជិតស្និទ្ធជាប្រវត្តិសាស្ត្រ ដោយប្រទេសនីមួយៗជាដៃគូអាជីវកម្មដ៏សំខាន់របស់ប្រទេសមួយទៀត៕

