ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានធ្លាក់មកកាន់ចំណាត់ថ្នាក់លេខ ៤ នៅក្នុងបញ្ជីឈ្មោះអ្នកមានដាច់គេនៅលើពិភពលោក តាមពីក្រោយមេធំ Oracle លោក Larry Ellison ។

យោងតាម Forbes បានរាយការណ៍ថា ទ្រព្យសម្បត្តិសរុបរបស់លោក Bezos មានចំនួនសរុបប្រមាណជាង ២៤៤ពាន់លានដុល្លារ ខណៈលោក Ellison មានចំនួនជាង ២៥៣ពាន់លានដុល្លារ។ មេធំ Tesla លោក Elon Musk នៅតែបន្តឈរនៅកំពូលតំណែងដដែល ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ៤៨២ពាន់លានដុល្លារ។
ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតលើលោកទាំង១០ គិតនៅត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥៖
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៤៨២,៥ពាន់លានដុល្លារ
2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៦២,២ពាន់លានដុល្លារ
3.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២៥៣,៤ពាន់លានដុល្លារ
4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៤៤,៦ពាន់លានដុល្លារ
5.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៤៣,១ពាន់លានដុល្លារ
6.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២២២,២ពាន់លានដុល្លារ
7.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៩,៥ពាន់លានដុល្លារ
8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៥៣,៨ពាន់លានដុល្លារ
9.Michael Dell នាយកប្រតិបត្តិក្រុមហ៊ុន Dell មានទ្រព្យសម្បត្តិប្រមាណ ១៥២,១ពាន់លានដុល្លារ
10. Warren Buffett នាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥១,៩ពាន់លានដុល្លារ៕

