អ្នកស្ទឹងត្រង់ ខេត្តកំពង់ចាម ចាំទទួលផង ! តារាចម្រៀងល្បីៗត្រៀមអង្រួនឆាកតន្រ្តី Ganzberg Premium Idol Tour Concert 2026 ២ថ្ងៃជាប់គ្នា

កម្សាន្ត

ការប្រគំតន្រ្តី Ganzberg Premium Idol Tour Concert បានវិលត្រឡប់មកជាថ្មីម្តងទៀតហើយនៅដើមឆ្នាំ២០២៦នេះ ដោយត្រៀមនាំយកនូវចំណីចក្ខុប្លែកៗមកបង្ហាញទស្សនិកជនទស្សនាកម្សាន្តអារម្មណ៍ រាំលេងសប្បាយរីករាយ ជាមួយកំពូលតារាចម្រៀងលំដាប់ៗ ប្រទេស និងសិល្បករ សិល្បការិនីជាច្រើនរូបដែលមកពី ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់ការប្រគំតន្រ្តី Ganzberg នឹងរៀបចំឡើងរយៈពេល២ថ្ងៃជាប់ៗគ្នាដែលមានទីតាំងនៅខាងជើងផ្សារស្ទឹងត្រង់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ សម្រាប់ថ្ងៃដំបូងនឹងរៀបចំឡើង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមសម្តែងនិងច្រៀងពីតារាល្បីៗនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដូចជា ឧកញ៉ា ខេមរៈ សិរីមន្ត, លោក ខេម , កញ្ញា តន់ ចន្ទសីម៉ា, លោក ជុំ លីណូ , អ្នកនាង ខាត់ សួស្តី និងលោក រាជ ប្រាថ្នា ។ ចំណែកឯ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯណោះវិញ ក៏មានតារាចម្រៀងជាច្រើនចូលរួម ដូចជា លោក Tempo Tris ,លោក ប្រុស ឡា ,កញ្ញា ហ៊ិន លីដា , លោក អនុស្សាវរីយ៍, កញ្ញា អ៊ុក សុវណ្ណារី និងលោក ធឿន បុរី ដែលត្រៀមនឹងអង្រួនឆាក Ganzberg Premium Idol Tour Concert ។

កំពូលតារាចម្រៀងទាំងអស់បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ព្រឹត្តិការណ៍ប្រគំតន្រ្តីមួយនេះ ទាំងបទចម្រៀងក៏ដូចជាការសម្តែងនានា ធានាថាប្លែក អស្ចារ្យ និងរាំលេងសប្បាយរីករាយជាមួយចង្វាក់ភ្លេង ដូច្នេះកុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករ ដោយសេរី៕

GANZBERG ឆ្ងាញ់លើសពីស្រាបៀរធម្មតា! GANZBERG a Real German Premium Beer.