នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និង ឧកញ៉ា យិន វែងអាន អនុប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំ និងនាំយកនូវអំណោយ របស់មូលនិធិសហព័ន្ធស្រូវអង្ករកម្ពុជា ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈយុវជនគណបក្សថ្នាក់កណ្ដាល ដើម្បីចែកជូនវីរៈកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក។

នៅក្នុងនោះ អំណោយដែលមូលនិធិសហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំរួមមាន អង្ករ ចំនួន ១០ តោន, ទឹកសុទ្ធ ចំនួន ៥០០ កេស, ទឺកស៊ីអុីវ ចំនួន ៥០០ យួរ, មី ចំនួន ៥០០ កេស, និងត្រីខកំប៉ុង ចំនួន ៥០ កេសធំ។
លើសពីនេះ ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និង ឧកញ៉ា យិន វែងអាន អនុប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានចូលរួមបន្ថែមនូវអំណោយពីក្រុមហ៊ុនផ្ទាល់ខ្លួនផងដែរ ក្នុងនោះមាន៖
– ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អុីមផត អិចផត ខូអីលធីឌី បានចូលរួម អង្ករ ចំនួន ១០ តោន និង ទឹកស៊ីអុីវ ចំនួន ៥០០ យួរ
– ក្រុមហ៊ុន សុីកនេតស័រ រ៉ាយស៍ បានចូលរួម មី ចំនួន ៥០០ កេស, ទឹកដោះគោ ចំនួន ១០០ កេស, និង ធ្យូងបរិដ្ឋាន ចំនួន ៥០០ ប្រអប់
– រោងម៉ាស៊ីនកិនស្រូវ យិន ម៉ាន់ បានចូលរួម អង្ករ ចំនួន ៥ តោន៕





