តើតម្លៃមាសនៅព្រឹកថ្ងៃទី១៥ ខែមករា មានតម្លៃប៉ុន្មាននៅក្នុងមួយជី?

សង្គម​ និង​សេដ្ឋកិច្ច

តម្លៃមាសនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ បានធ្លាក់ថ្លៃបន្ដិច បើធៀបនឹងរសៀលថ្ងៃម្សិលមិញ ពោលគឺមានតម្លៃរហូតដល់ ៥៥៧ដុល្លារ នៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៥៥២ដុល្លារ នៅក្នុងមួយជី។ នេះបើយោងតាមហាងឆេងមាស ពីហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង នាព្រឹក ម៉ោង៩:០០ នាទី ថ្ងៃទី១៥ ខែមករានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែកតម្លៃមាសកាលពីរសៀលថ្ងៃទី១៤ ខែមករា មានតម្លៃ ៥៥៩ដុល្លារ នៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៥៥៤ដុល្លារ នៅក្នុងមួយជី។ បើធៀបនឹងថ្ងៃនេះ មាសចុះ២ដុល្លារនៅក្នុងមួយជី។

សូមជម្រាបជូនថា ទីផ្សារតម្លៃមាសមានការប្រែប្រួលឡើងចុះទៅតាមហាងឆេងអន្ដរជាតិ។

ហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង ជាហាងដែលបានបង្កើតឡើងដោយកូនខ្មែរ១០០% ដែលជាអ្នកជំនាញខាងច្នៃគ្រឿងអលង្ការពីសាលា GIA ទីក្រុងហុងកុង និងពីប្រទេសឥណ្ឌា។

ហាងមាសពេជ្រ CSNJ មានលក់មាសពេជ្រជាច្រើនជម្រើស មានលក់ទាំងប្រភេទខ្សែកអ៊ីតាលី មាសគីឡូដុំ ត្បូងមានតម្លៃរបស់ខ្មែរគ្រប់ប្រភេទ។ ហាងនេះ មានអាស័យដ្ឋាននៅផ្ទះលេខ 39B&39C មហាវិថីអ្នកឧញ៉ាមហាភកី្តសប្បុរសភោគាធិបតី ហ៊ុននាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភំ្នពេញ៕