Sailun ជាសម្បកកង់ឡានផលិតនៅខ្មែរតែមួយគត់ ដែលគួរអោយទុកចិត្តបំផុតគ្រប់ស្រទាប់វណ្ណៈ

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុន PICG ដែលជាក្រុមហ៊ុនចែកចាយសំបកកង់ឡាន​ម៉ាកផលិតនៅ​ស្រុកខ្មែរមុនគេ ឈ្មោះ Sailun នេះបានដឹកនាំក្រុមការងារពីប្រទេសកម្ពុជា ទៅចូលរួមដាក់សម្ពោធដាក់ឱ្យ​ដំណើរការរោងចក្រទី ៩ របស់ Sailun Group ជារោងចក្រវៃឆ្លាតបំផុតនៅលើទឹកដី នៃប្រទេសឥណ្ឌូនេស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរបញ្ជាក់ថា ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ក៏ត្រូវជាថ្ងៃកំណើតរបស់រោងចក្រសំបកកង់ឡានមុនគេនៅស្រុកខ្មែរ ដែលមានយីហោឈ្មោះ Sailun ហើយជាថ្ងៃកំណើតយីហោមួយនេះនៅលើពិភពលោកផងដែរ។ Sailun ជាយីហោសំបកកង់ឡានដែលគួរឱ្យទុកចិត្តបំផុត សម្រាប់ផលិតផលដែលផលិតក្នុងស្រុក ព្រមទាំងទីផ្សារអន្តរជាតិ ដែលធ្វើឱ្យឈានទៅដល់ការបើករោងចក្រនៅបណ្តាប្រទេសមួយចំនួនជាបន្តបន្ទាប់។

បច្ចុបន្បន្ននេះ Sailun ជាប់ចំណាត់ថ្នាក់លេខ ៨ នៅលើពិភពលោក។ ក្រោយពីសម្ពោធរោងចក្ររបស់ខ្លួននៅ​ប្រទេស G20 កាលពីម្សិលមិញនេះ ក្រុមហ៊ុនសង្ឃឹមថាម៉ាកយីហោនេះ នឹងដណ្តើមទីផ្សារលេខ ៥ (Top5) ក្នុងលោកនាពេលប៉ុន្មានឆ្នាំខាងមុខនេះ។ Sailun ជាម៉ាកសញ្ញាតែមួយគត់ដែលផលិតនៅកម្ពុជា ដែលគួរឱ្យទុកចិត្ត​បំផុតសម្រាប់ប្រជាជនកម្ពុជា និងក្នុងពិភពលោក(កសិផលជាតិ ផលិតផលជាតិ គាំទ្រសេដ្ឋកិច្ចជាតិ៕