មហោស្រព​លិល្បៈកម្ពុជា-ចិន​ នឹងធ្វើនៅផាប់ស្ទ្រីតដើម្បីផ្សព្វផ្សាយការលើកលែងទិដ្ឋាការចំពោះជនជាតិចិន

សង្គម​ និង​សេដ្ឋកិច្ច

(ក្រុងសៀមរាប)៖ ក្រសួងទេសចរណ៍​នឹងរៀបចំ ​ព្រឹត្តិការណ៍មហោស្រព​លិល្បៈ​តាម​ដងផ្លូវ​អន្តរជាតិ​កម្ពុជា-ចិន ចាប់ពី​ថ្ងៃ​ទី ​២១ ដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៦នេះ នៅតំបន់ផាប់ស្ទ្រីត (Pub Street) ខេត្តសៀមរាប ដើម្បីជំរុញការផ្សព្វផ្សាយ​យុទ្ធនា​ការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» ឱ្យបានកាន់តែទូលំទូលាយ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍នេះ ​រៀបចំឡើង​ដើម្បី​អនុវត្ត​យុទ្ធនាការ ​«ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និងផ្សព្វផ្សាយ​ការ​អនុវត្ត​សាកល្បង ការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដែលកាន់លិខិតឆ្លង​ដែន នៃសា​ធារណ​រដ្ឋ​ចិន ដោយផ្ដល់រយៈពេលស្នាក់នៅរយៈពេល ១៤ ថ្ងៃ អំឡុងពេល ៤ ខែ គិតចាប់ពីថ្ងៃទី ១៥ ខែ​មិថុនា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៦ ​សំដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​មកទស្សនា​កម្ពុជា​កាន់​តែ​ច្រើនថែមទៀតផង។

យោងតាមក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ ២០២៥ កម្ពុជា​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ជាង​ ៥,៥ ​លាននាក់ ធ្លាក់ចុះ ១៦,៩% ធៀបនឹងឆ្នាំ ២០២៤ ​ដែលមានចំនួន ៦,៧ លាននាក់ ​ដោយសារបញ្ហាប្រឈមភូមិសាស្ត្រនយោបាយពិភព​លោក និងសង្គ្រាមព្រំដែនកម្ពុជា-ថៃ។​

ក្នុង​ចំណោម​ភ្ញៀវទេសចរ​អន្តរជាតិជាង​ ៥,៥ លាន​​នាក់ មាន​ទេសចរ​វៀត​ណាមឈរនៅ​លំដាប់​លេខរៀងទី១ ចំនួន ​១,២ ​លាននាក់ ​ធ្លាក់ចុះ ៨,៨% ​ទេសចរចិន ១,២ ​លាននាក់ ​កើន ៤១,៤% ​ថៃ ១ ​លាននាក់ ​ធ្លាក់ចុះ ៥២% ​អាមេរិក ២០ ម៉ឺននាក់ ​ធ្លាក់ចុះ ៣,៦% និងទេសចរ​កូរ៉េ ១,៥ ម៉ឺននាក់ ​ធ្លាក់ចុះ ​២០,៦%៕