មហាសេដ្ឋី Bill Gate ចាប់ដៃជាមួយ​ OpenAI វិនិយោគ ៥០លានដុល្លារ ជំរុញវិស័យសុខភាពនៅអាហ្រ្វិក

អន្តរជាតិ

មហាសេដ្ឋីលំដាប់របស់អាមេរិក លោក Bill Gate បាននិយាយកាលពីពេលថ្មីៗនេះថា មូលនិធី Gates Foundation របស់លោក និងក្រុមហ៊ុន OpenAI កំពុងចាប់ដៃសហការគ្នា វិនិយោគទឹកប្រាក់ចំនួន ៥០លានដុល្លារ ដើម្បីជួយប្រទេសអាហ្រ្វិកជាច្រើន ប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីកែលម្អប្រព័ន្ធសុខាភិបាលរបស់ពួកគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈភាពជាដៃគូនេះ ត្រូវបានឲ្យឈ្មោះថា Horizon1000 ដែលមានគម្រោងធ្វើការជាមួយមដឹកនាំរបស់ប្រទេសនៅអាហ្រ្វិកជាច្រើន ដើម្បីកំណត់ពីរបៀបប្រើប្រាស់បច្ចេកវិទ្យា AI នេះឲ្យបានល្អបំផុត និងត្រូវចាប់ផ្តើមដំបូងគេជាមួយប្រទេស Rwanda។

មិនតែប៉ុណ្ណោះ លោក Bill Gates បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖” នៅក្នុងប្រទេសក្រីក្រ ដែលមានកង្វះខាតបុគ្គលិកសុខាភិបាលយ៉ាងច្រើន និងខ្វះហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធសុខាភិបាល បញ្ញាសិប្បនិម្មិតអាចជាកត្តាផ្លាស់ប្តូរ ក្នុងការពង្រីកការទទួលបានការថែទាំងសុខភាពដែឡមានគុណភាពខ្ពស់”។

មិនតែប៉ុណ្ណោះ ស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះថែមទាំងបាននិយាយទៀតថា គម្រោង Horizon1000 នេះ មានគោលបំណងទៅដល់គ្លីនិកសុខភាពបឋមចំនួន ១ ០០០ និងសហគមន៍ជុំវិញនៅទូទាំងប្រទេសជាច្រើននៅឆ្នាំ២០២៨៕​