នាពេលថ្មីៗនេះ ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ បាននាំយកវត្តមានកំពូលរថយន្ត SUV ប្រណិត និងទំនើប The all-new Hyundai PALISADE ឆ្នាំ២០២៦ មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាផ្លូវការ ក្នុងសន្និសីទសារព័ត៌មាន នៅទីលានវាយកូនហ្គោល ហ្គ្រេនភ្នំពេញ។

ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ បានលើកឡើងពីវត្តមានដ៏អស្ចារ្យរបស់ The all-new Hyundai PALISADE នេះថា៖ «យើងជឿជាក់ថា The all-new Hyundai PALISADE នឹងកំណត់ស្តង់ដារថ្មីមួយ សម្រាប់រថយន្ត SUV នៅប្រទេសកម្ពុជា ជាមួយនឹងការរចនាថ្មី ភាពទំនើប ផ្នែកខាងក្នុងធំទូលាយ ប្រព័ន្ធសុវត្ថិភាពវៃឆ្លាតជំនួយដល់អ្នកបើកបរកម្រិតខ្ពស់ និងបទពិសោធន៍នៃការបើកបរ។»
The all-new Hyundai PALISADE ត្រូវបានរចនាឡើងអមជាមួយនឹងប្រណិតភាព ផាសុកភាព បច្ចេកវិទ្យាថ្មី និងសុវត្ថិភាពដែលប្រកបដោយទំនុកចិត្ត សម្រាប់ប្រើប្រាស់បែបគ្រួសារ និងអាជីវកម្ម។
ក្នុងសន្និសីទសារព័ត៌មាន ក៏មានការចូលរួមជាភ្ញៀវកិតិ្តយសពីសំណាក់ម្ចាស់កំពូលរថយន្ត SUV The all-new Hyundai PALISADE ឆ្នាំ២០២៦ ដែលបង្ហាញជាសក្ខីភាពអំពីទំនុកចិត្ត និងការគាំទ្រមកកាន់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយផងដែរ។
ចក្ខុវិស័យរបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ គឺផ្តល់នូវវឌ្ឍនភាពសម្រាប់មនុស្សជាតិ ដោយបង្កើតយានជំនិះសម្រួលជីវិតរស់នៅប្រចាំថ្ងៃ ផ្តល់ទំនុកចិត្តពេលធ្វើដំណើរ និងបំពេញតម្រូវការរបស់គ្រួសារ និងជីវិតរស់នៅបែបទំនើប។
សូមបញ្ជាក់ថា Hyundai Cambodia ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ ហើយបានផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ជូនអតិថិជន។ ក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី ជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសផ្គត់ផ្គង់នូវរថយន្តប្រភេទ SUV និង MPV ជាច្រើនក្នុងរយៈពេល ១៦ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្នក្រុមហ៊ុនហ៊ីយ៉ាន់ដាយ មានអគារដាក់តាំងបង្ហាញរថយន្តហ៊ីយ៉ាន់ដាយ ៣សាខា មជ្ឃមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយ ៣សាខា និងរោងចក្រដំឡើងរថយន្តដោយកូនខ្មែរក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនងមកឥឡូវនេះ ទីប្រឹក្សាផ្នែកលក់រីករាយស្វាគមន៍ នឹងជម្រាបជូនរាល់ព័ត៌មានលម្អិត
តាមរយៈលេខទូរស័ព្ទ៖ 010 755 133, 097 755 8133
ឬតាមរយៈតេឡេក្រាម៖ https://t.me/hyundaihotline
សាខាព្រះមុនីវង្ស៖ https://goo.gl/maps/ZGCcvYvkoNayGzNn8
សាខា City Store៖ https://goo.gl/maps/1efL4VwHqhzVZr479 សាខាសៀមរាប៖ https://goo.gl/maps/homjsR1AZ7AZS4e77










