អ្នកមានឥទ្ធិលពលធំៗក្នុងវិស័យចម្រៀងរ៉េប រួមគ្នាដុសខាត់យុវជនជំនាន់ថ្មីក្នុងកម្មវិធី CAMBO RAPPER ដើម្បីផ្តល់ក្តីស្រមៃដល់បេក្ខជនឆ្នើម

សង្គម​ និង​សេដ្ឋកិច្ច

ស្របពេលកម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER កៀកដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាន់តែធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ក្នុងនោះដែរក៏មានលេចលឺព័ត៌មានថា អ្នកមានឥទ្ធិពលធំក្នុងវិស័យចម្រៀងរ៉េបបានចូលរួមជាមួយផលិតកម្ម Galaxy ដែលជាអ្នកផ្តួចផ្តើមបង្កើតកម្មវិធីប្រឡងចម្រៀងរ៉េបលំដាប់អន្តរជាតិនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពីមួយសប្តាហ៍ទៅមួយសប្តាហ៍កម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER កាន់ទាញការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទស្សនាដោយសារបេក្ខជនក្នុងក្រុមនិមួយៗពោរពេញដោយសមត្ថភាព ដែលធ្វើឱ្យគណកម្មការ ពិបាកនៅក្នុងការជ្រើសរើស ជាក់ស្តែងនៅក្នុងសប្តាហ៍ទី២ក្នុងវគ្គ UNITED នេះមានបេក្ខជនឆ្នើមៗជាច្រើនដែលបានចាប់ដៃគូគ្នាធ្វើបទចម្រៀងជាក្រុម ដើម្បីប្រកួតប្រជែង។

ទន្ទឹមនិងការប្រកួតប្រជែងដើម្បីរកបេក្ខជនឆ្នើមបំផុតនេះ ក៏មានអ្នកមានឥទ្ធិលពលជាច្រើននៅពីក្រោយក្នុងការចូលរួមជាមួយ Galaxy ដើម្បីរៀបចំឱ្យកម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPERដំណើរការទៅមុខបានយ៉ាងរលូន។ តាមប្រភពមួយបង្ហើបឲ្យដឹងថា ផលកម្ម Galaxy និងក្រុមហ៊ុន ខ្មែរប៊ែវើរីជីស បានសហការគ្នាបង្កើតកម្មវិធីប្រឡងចម្រៀងនេះឡើង ដើម្បីស្វែងរកម្ចាស់ជ័យលោភី ១០០លានរៀន និងបន្តក្តីស្រមៃដល់បេក្ខជនឆ្នើមដែលចង់ឈរជើងនៅក្នុងវិស័យចម្រៀងរ៉េប។ មិនតែប៉ុណ្ណោះ កម្មវិធីប្រកួតប្រជែងចម្រៀងរ៉េប CAMBO RAPPER ក៏មានចូលរួមសហការរៀបចំពីផលិតកម្ម KlapYahands និង CG Movement ជាដើម ដើម្បីដុសខាតយុវជនជំនាន់ថ្មីឲ្យក្លាយជាអ្នកចម្រៀងរ៉េបដ៏ខ្លាំងពូកែក្នុងវិស័យតន្រ្តីរ៉េបនៅប្រទេសកម្ពុជា។

ឈានដល់សប្តាហ៍ទី២ ក្នុងវគ្គ  UNITED បេក្ខជនឆ្នើមៗជាច្រើនពោរពេញដោយសមត្ថភាពដែលធ្វើឱ្យគណកម្មការពិបាកនៅក្នុងការជ្រើសរើស អ្នកខ្លាំងលើខ្លាំង និងមានទេពកោសល្យលើគេ ទើបអាចបន្តក្តីស្រមៃក្លាយជាម្ចាស់ជ័យលោភីបាន។ កុំភ្លេចចូលរួមទស្សនាកម្មវិធីប្រឡងចម្រៀង  CAMBO RAPPER ដែលមានការចាយផ្សាយនៅលើស្ថានីយ៍ទូរទស្សន៍ CTN ដើម្បីផ្តល់កម្លាំងចិត្តដល់បេក្ខជនទាំងអស់៕