ប្រទេសកំពូលៗទាំង១០ កាន់កាប់ទុនបម្រុងមាសច្រើនជាងគេបំផុតនៅលើពិភពលោក

អន្តរជាតិ

មាសត្រូវបានចាត់ទុកថាជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងជាទ្រព្យសកម្មដែលមានស្ថេរភាពជាងគេ ចំពេលដែលពិភពលោកកំពុងមានអស្ថេរភាពនយោបាយ។ ក្នុងនោះដែរទុនបម្រុងមាស បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការទ្រទ្រង់សេដ្ឋកិច្ច និងរក្សានូវតម្លៃនៃរូបិយប័ណ្ណវត្ថុរបស់ប្រទេសនីមួយៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ​ ខាងក្រោមនេះគឺជាប្រទេសកំពូលៗទាំង ១០ ដែលមានទុនបម្រុងមាសច្រើនជាងគេបំផុតនៅលើពិភពលោក គិតនៅត្រឹមចុងឆ្នាំ២០២៥ កន្លងទៅ ដោយផ្នែកតាមរបាយការណ៍ពី World Gold Council ៖

១០. ប្រទេសតួកគី មានទុនបម្រុងមាសកើនឡើងដល់ ៦២៣,៩ តោន

៩. ប្រទេសជប៉ុន មានទុនបម្រុងមាសកើនឡើងដល់ ៨៤៥,៩ តោន

៨. ប្រទេសឥណ្ឌា មានទុនបម្រុងមាសកើនឡើងដល់ ៨៨០ តោន

៧. ប្រទេសស្វីស មានទុនបម្រុងមាសកើនឡើងដល់ ១ ០៣៩,៩ តោន

៦. ប្រទេសចិន មានទុនបម្រុងមាសកើនឡើងដល់ ២ ២៩៨,៥ តោន

៥. ប្រទេសរុស្ស៊ី មានទុនបម្រុងមាសកើនឡើងដល់ ២ ៣៣២,៧ តោន

៤. ប្រទេសបារាំង មានទុនបម្រុងមាសកើនឡើងដល់ ២ ៤៣៧ តោន

៣.ប្រទេសអ៊ីតាលី មានទុនបម្រុងមាសកើនឡើងដល់ ២ ៤៥១,៨ តោន

២. ប្រទេសអាឡឺម៉ង់ មានទុនបម្រុងមាសកើនឡើងដល់ ៣ ៣៥១,៥ តោន ជាប្រទេសដែលមានទុនបម្រុងមាសច្រើនជាងគេបំផុតនៅអឺរ៉ុប

១. សហរដ្ឋអាមេរិក មានទុនបម្រុងមាសកើនឡើងដល់ ៨ ១៣៣,៥ តោន ជាប្រទេសដែលមានទុនបម្រុងមាសច្រើនជាងគេបំផុតលើលោក៕