រោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតលើលោក ប្រកាសបិទវិញ ក្រោយដំណើរឡើងវិញត្រឹមប៉ុន្មានម៉ោង

អន្តរជាតិ

រោងចក្រលថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ពិភពលោក Kashiwazaki-Kariwa នៅប្រទេសជប៉ុន ត្រូវបានបង្ខំឲ្យបិទវិញ នៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីត្រូវបានប្រកាសបើកដំណើរសារជាថ្មី ដោយសារហេតុផលសុវត្ថិភាព។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រមហ៊ុនថាមពលអគ្គិសនី Tokyo (Tepco) ដែលជាប្រតិបត្តិករ បានប្រកាសថាខ្លួនត្រូវបង្ខំចិត្តបទីរ៉េអាក់ទ័រលេខ៦ នៅរោងចក្រថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwa ស្ថិតនៅក្នុងខេត្ត Niigata ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី២២ ខែមករា ពោលគឺត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីបានចាប់ផ្តើមបើកដំណើរការវាឡើងវិញ។

យ៉ាងណាមិញ បើតាមលោក Takeyuki Inagaki នាយករោងចក្រ Kashiwazaki-Kariwa បាននិយាយថាការសម្រេចចិត្តបិទរ៉េអាក់ទ័រនេះ គឺដើម្បីធានាសុវត្ថិភាព។

គួរឲ្យដឹងថា Kashiwazaki-Kariwa គឺជារោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ពិភពលោកដែលមានរ៉េអាក់ទ័រសរុបចំនួន ៧ និងមានសមត្ថភាពផលិតថាមពលអគ្គិសនីសរុប ៨,២ GW។ ហើយកាលយប់ថ្ងៃទី២១ ខែមករា រ៉េអាក់ទ័រដំបូងរបស់រោងចក្រនេះត្រូវបានចាប់ផ្តើមដំណើរឡើងវិញបន្ទាប់ពីត្រូវបានបិទអស់រយៈពេល ១៤ឆ្នាំ ដោយសារតែគ្រោះមហន្តរាយនុយក្លេអ៊ែរ Fukushima។

ជម្រាបជូនថា ការចាប់ផ្តើមឡើងវិញនៅរោងចក្រ Kashiwazaki-Kariwa កំពុងត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់បំផុត ខណៈពេលដែលក្រុមហ៊ុន Tepco ក៏បានដំណើរការរោងចក្រ Fukushima Daiichi ដែលស្ថិតនៅទីតាំងនៃគ្រោះមហន្តរាយនុយក្លេអ៊ែរ បន្ទាប់ពីវាត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិឆ្នាំ២០១១៕​