នៅក្នុងខែមករា ដើមឆ្នាំ២០២៦នេះ ចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរមានចំនួន ៤ ៥២២ ៧៧៧ដុល្លារ ថយចុះ៣៤.៤៨% បើធៀបនឹងខែមករា ឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍ គ្រឹះស្ថានអង្គរ បានចេញផ្សាយនាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ខាងលើ បានបន្តថា ចំនួនភ្ញៀវទេសចរបរទេស ដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងខែមករា ឆ្នាំ២០២៦នេះ មានចំនួន ៩៣,៤៩១នាក់ មានការថយចុះ ៣៦.០៣%។
គួរឱ្យដឹងថា កាលពីខែមករា ឆ្នាំ២០២៥ កន្លងទៅ គ្រឹះស្ថានអង្គរទទួលបានចំណូលចំនួន៦ ៩០៣ ៣៨០ ដុល្លារអាមេរិកពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើន២៥,៥៦ភាគរយ ធៀបនឹងខែមករា ឆ្នាំ២០២៣។ ចំណែកឯទេសចរបរទេសទិញបណ្ណចូលអង្គរចំនួន ១៤៦ ១៤០ នាក់ កើន២៦,៤៩ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕



