មាសនៅថ្ងៃទី៥ ខែកុម្ភៈនេះ ធ្លាក់ថ្លៃបន្ដិចវិញហើយ

សង្គម​ និង​សេដ្ឋកិច្ច

តម្លៃមាសនៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ  បានធ្លាក់ថ្លៃបន្ដិចវិញហើយ បើធៀបនឹងថ្ងៃម្សិលមិញ ពោលគឺមានតម្លៃ ៦១៦៩ដុល្លារ នៅក្នុងមួយតម្លឹងជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៦០៦៩ដុល្លារ។ នេះបើយោងតាមហាងឆេងមាស ពីហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង នាព្រឹក ម៉ោង៩:០០ នាទី ថ្ងៃទី៥ ខែកុម្ភៈនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែកតម្លៃមាសកាលពីថ្ងៃទី៤ ខែកុម្ភៈ មានតម្លៃ ៦១៨៨ដុល្លារ នៅក្នុងមួយតម្លឹងជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៦១០២ដុល្លារ។ បើធៀបនឹងថ្ងៃនេះ មាសចុះថ្លៃ ១៩ដុល្លារនៅក្នុងមួយតម្លឹង។

សូមជម្រាបជូនថា តម្លៃមាសឡើងចុះតាមទីផ្សារហាងឆេងអន្ដរជាតិ។

ហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង ជាហាងដែលបានបង្កើតឡើងដោយកូនខ្មែរ១០០% ដែលជាអ្នកជំនាញខាងច្នៃគ្រឿងអលង្ការពីសាលា GIA ទីក្រុងហុងកុង និងពីប្រទេសឥណ្ឌា។

ហាងមាសពេជ្រ CSNJ មានលក់មាសពេជ្រជាច្រើនជម្រើស មានលក់ទាំងប្រភេទខ្សែកអ៊ីតាលី មាសគីឡូដុំ ត្បូងមានតម្លៃរបស់ខ្មែរគ្រប់ប្រភេទ។ ហាងនេះ មានអាស័យដ្ឋាននៅផ្ទះលេខ 39B&39C មហាវិថីអ្នកឧញ៉ាមហាភកី្តសប្បុរសភោគាធិបតី ហ៊ុននាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភំ្នពេញ៕