ឯក​ឧត្តម ហ៊ុន​ ម៉ា​ណែត៖ វិទ្យា​សាស្ត្រ និង​សាស​នា ត្រូវ​ដើរ​​ទន្ទឹម​គ្នា ដើម្បីជួយអភិវឌ្ឍសង្គម

សង្គម​និង​សេដ្ឋកិច្ច

ជាទស្សនផ្ទាល់ខ្លួន ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើក​ឡើងថា វិទ្យាសាស្ត្រ និងសាសនា ត្រូវ​ដើរទន្ទឹមគ្នា និង​បំ​ពេ​ញ​​ឱ្យគ្នាទៅវិញទៅមក ដើម្បីជួយអភិវឌ្ឍសង្គមមួយ ឱ្យមានការរីកចម្រើនលូត​លាស់ប្រកប​ដោយគុណធម៌ និង​សីល​ធម៌​​ខ្ពស់។ ការបញ្ចេញទស្សនផ្ទាល់ខ្លួនរបស់ឯ​កឧត្តម បណ្ឌិត បែបនេះ បានធ្វើឡើងនៅក្នុងឳកាសអញ្ជើញ​តំណាង​​ដ៏​ខ្ពង់​ខ្ពស់​របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន សម្ពោធ​សមិទ្ធផលនានា ក្នុង​វត្ត​ក្នុង​វត្ត​អមរា ស្ថិតក្នុង​ភូមិស្នោរ សង្កាត់រ​កាក្នុង ក្រុងដូនកែវ ខេត្តតាកែវ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានពន្យល់ថា ខណៈដែលវិទ្យាសាស្ត្រអាចជួយដោះស្រាយ និង​បង្កើន​​កម្រិត​ជីវភាព​ប្រ​ចាំ​ថ្ងៃ ព្រមទាំងជាប្រភពដ៏សំខាន់នៃចំណេះដឹងថ្មីៗ គឺសាសនា​អាចជួយ​បង្កើន​នូវគុណធម៌ និងសីលធម៌ ដែល​ជា​ជំនា​ញ​ផ្នែកទន់ដ៏ចម្បង ក្នុងការលើក​កម្ពស់គុណ​តម្លៃរបស់​បុគ្គលម្នាក់ៗ ក៏ដូចជាសង្គមជាតិទាំងមូល។ ក្នុងន័យនេះ ការ​បញ្ចូល​ចំ​ណេះ​​ដឹងផ្នែកសាសនា​បន្ថែម​លើចំណេះដឹងទូទៅនៅក្នុងវិស័យអប់រំ គឺជាកត្តាអាទិភាពចម្បង ដើម្បី​ធានា​បាននូវការ​ផលិត​មូល​​ធនមនុស្ស​កម្ពុជាប្រកបដោយសក្តានុពលខ្ពស់ ដែលមូលដ្ឋាននៃការ​រីកចម្រើនផ្នែកសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា នា​ពេលអនាគត។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងពីស្នាដៃដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបម្រើ​​ប្រ​ជា​​​​ជន​​កម្ពុជាអស់រយៈកាលជាង ៤០ឆ្នាំ ប្រកបដោយការធ្វើបុណ្យទាំងកាយ និងចិត្ត ហើយក្នុងដំណាក់កាលថ្មីៗនេះ​សម្តេច​បាន​ធ្វើបុណ្យដ៏ធំមួយ គឺការជួយសង្រ្គោះជីវិត​ប្រជាពល​​រដ្ឋរាប់​លាន​នាក់ពីមាត់ជ្រោះ មរណៈនៃជំងឺកូវីដ-១៩ តាមរយៈ​ការ​គិត​គូរខ្វល់ខ្វាយ និងខិតខំប្រឹងប្រែង​​ទាំងយប់ថ្ងៃ ដោយបានធ្វើការដឹកនាំបញ្ជាផ្ទាល់ និងសម្រេចអារកាត់រហ័ស​ទាន់ពេល​វេលា និងប្រកប​​ដោយ​យុទ្ធសាស្ត្រ រហូតទទួលបានជោគជ័យនៅក្នុងសមរភូមិប្រយុទ្ធនឹងកូវីដ-១៩ នេះ ហើយ​ប្រទេស​​ជាតិ​ក៏ត្រូវ​បានបើកឱ្យដំណើរការឡើងវិញលើគ្រប់វិស័យដោយសុខសុវត្ថិភាព រ​ហូតមកដល់បច្ចុប្បន្ន៕