សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា កុំទិញ អគ្គិសនី អ៊ិនធឺណេត ប្រេងឥន្ធនៈ និងឧស្ម័ន ពីថៃឱ្យសោះ!

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា អ្វីជាផ្នែកយុទ្ធសាស្រ្តដូចជា អគ្គិសនី អ៊ិនធឺណេត ប្រេងឥន្ធនៈ និងឧស្ម័ន កុំទិញពីថៃឱ្យសោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោបានថ្លែងបែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលជាស៊ីមកំចាយមាត នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ។

សម្តេចប្រធានព្រឹទ្ធកម្ពុជាមានប្រសាសន៍ថា ជាផ្នែកយុទ្ធសាស្រ្ត កុំទិញពីថៃឱ្យសោះ ដែលរួមមានទី១ អគ្គិសនី, ទី២ អ៊ិនធឺណេត ,ទី៣ ប្រេងឥន្ធនៈ និងឧស្ម័ន។ ការប្រកាសរបស់សម្តេចតេជោបែបនេះ  គឺដើម្បីបង្ការនាពេលខាងមុខពេលមានបញ្ហាជាមួយគ្នា ថៃនឹងមានការគំរាមកំហែងដល់កម្ពុជាទៀត។

សូមបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងការបញ្ឈប់នាំចូលអគ្គិសនី អ៊ិនធឺណេត ប្រេង និងឧស្ម័ន កម្ពុជាក៏បានប្រកាសថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ខ្លួនឯងបាន ទោះបីបិទនាំចូលពីថៃ។ ដោយពាក់ព័ន្ធអគ្គិសនី ប្រេង និងឧស្ម័ន ក្រសួងរ៉ែ និងថាមពល បានអះអាងថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ទនៈ និងឧស្ម័ន សម្រាប់បំពេញតម្រូវការក្នុងប្រទេសបាន បើទោះជាបិទការនាំចូលពីថៃទាំងស្រុង។ ចំណែក អ៊ិនធឺណេត កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកការទិញពីប្រទេសថៃទៀតនោះដែរ៕