លោក ត្រាំ សរសើរនាយករដ្ឋមន្ត្រីស្ត្រីជប៉ុនថាជាមេដឹកនាំខ្លាំង និងឈ្លាសវៃ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកោតសរសើរនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ថាជាមេដឹកនាំដ៏ខ្លាំងក្លា និងឈ្លាសវៃបំផុត ហើយសមនឹងទទួលបានការទទួលស្គាល់ចំពោះការចូលរូមចំណែករបស់លោកស្រីចំពោះប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ កាលពីថ្ងៃទី៥ ខែកុម្ភៈ បានប្រកាសថា លោកស្រី Takaichi នឹងត្រូវបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១៩ ខែមីនាខាងមុខ។ ក្នុងនោះដែរលោកក៏បានសេរសេរនៅលើបណ្តាញសង្គម Truth Social ថា ៖” លោកស្រី Takaichi បានបង្ហាញថាលោកស្រីជាមដឹកនាំដ៏ខ្លាំង មានអំណាច និងឈ្លាសវៃ ដែលជាមេដឹកនាំស្រលាញ់ប្រទេសជាតិរបស់គាត់យ៉ាងពិតប្រាកដ”។

ទន្ទឹមនឹងនេះ យោងតាមលោក ត្រាំ សហរដ្ឋអាមេរិក និងជប៉ុនកំពុងធ្វើការដើម្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយ ស្របពេលមានការពង្រឹងកិច្ចសហប្រតិបត្តិការលើសន្តិសុខជាតិផងដែរ។

ជម្រាបជូនថា ការបង្ហោះសាររបស់លោក ត្រាំ បានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃមុនពេលមានការបោះឆ្នោតនៅជប៉ុន។ យោងតាមការស្ទង់មតិមួយបានបង្ហាញថា លោកស្រី Takaichi ដែលបានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសជប៉ុន អាចនឹងបន្តឈ្នះឆ្នោតយ៉ាងច្រើនលើសលប់​៕