ម្ចាស់ក្រុមហ៊ុន ចែកចាយសំបកកង់ឡាន សៃលុន ចូលរួមញាំ Cola ម៉ាកខ្មែរ និងរបស់ដែលខ្មែរផលិតបាន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ

សង្គម​ និង​សេដ្ឋកិច្ច

នាយកប្រតិបត្តិនៃក្រុមហ៊ុន PIC Tire Co.,Ltd (ភីអាយសុី ថាយអ៊ើ ខូអិលធីឌី) ដែលជាក្រុមហ៊ុនទទួលសិទិ្ធចែកចាយផ្តាច់មុខនូវផលិតផលសំបកកង់ឡានផលិតក្នុងស្រុក សៃលុន លោក គឹន ឧត្តមមុនីស៊ីណាត បានលើកឡើងថា ចូលរួមញាំ Cola ម៉ាកខ្មែរ និងរបស់ដែលខ្មែរផលិតបាន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ លោក គឹន ឧត្តមមុនីស៊ីណាត ម្ចាស់ក្រុមហ៊ុន ចែកចាយសំបកកង់ឡាន សៃលុន ខ្មែរមួយនេះបានបង្ហោះរូបភាពភេសជ្ជៈ Cambodia Cola ដោយភ្ជាប់ជាមួយសំណេរថា «ចូលរួមញាំ Cola ម៉ាកខ្មែរ និងរបស់ដែលខ្មែរផលិតបាន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ»។

សូមបញ្ជាក់ថា ក្រុមហ៊ុន PIC Tire Co.,Ltd (ភីអាយសុី ថាយអ៊ើ ខូអិលធីឌី) ជាក្រុមហ៊ុនទទួលសិទិ្ធចែកចាយផ្តាច់មុខនូវផលិតផលសំបកកង់ឡានផលិតក្នុងស្រុក ម៉ាក សៃលុន។ សៃលុន(Sailun) ជាយីហោសំបកកង់ឡានដែលគួរឱ្យទុកចិត្តបំផុត សម្រាប់ផលិតផលដែលផលិតក្នុងស្រុក ព្រមទាំងទីផ្សារអន្តរជាតិ ដែលធ្វើឱ្យឈានទៅដល់ការបើករោងចក្រនៅបណ្តាប្រទេសមួយចំនួនជាបន្តបន្ទាប់។ Sailun ជាម៉ាកសញ្ញាតែមួយគត់ដែលផលិតនៅកម្ពុជា ដែលគួរឱ្យទុកចិត្តបំផុតសម្រាប់ប្រជាជនកម្ពុជា និងក្នុងពិភពលោក(កសិផលជាតិ ផលិតផលជាតិ គាំទ្រសេដ្ឋកិច្ចជាតិ។

ចំណែក ភេសជ្ជៈ កម្ពុជាកូឡា (Cambodia Cola) ជាភេសជ្ជៈមួយក្នុងចំណោមភេសជ្ជៈជាច្រើនទៀតរបស់ក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស ដែលមានក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនមេ។ ក្រុមហ៊ុននេះបង្កើតឡើងដោយសហគ្រិនខ្មែរសុទ្ធ១០០%។ ខ្មែរ ប៊ែវើរីជីស តែងតែផ្តោតសំខាន់លើការផលិតនូវភេសជ្ជៈ ដែលមានគុណភាពស្តង់ដាអន្តរជាតិដល់ទីផ្សារក្នុងស្រុក បូកផ្សំជាមួយរសជាតិ និងបង្កើនភាពសម្បូរបែបនៃផលិតផលខ្មែរ៕