រដ្ឋមន្រ្តីពាណិជ្ជកម្ម លើកទឹកចិត្តគណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីត ពិចារណាវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី ចម និម្មល រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម បានអញ្ជើញគណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីត ពិចារណាវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ផលិតផលហាឡាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបរវាង លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយ លោក Waleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ភាគីទាំងពីរបានស្វែងរកកាលានុវត្តភាពថ្មីៗក្នុងការបន្តលើកស្ទួយកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីតបន្ថែមទៀត។

លោកស្រីរដ្ឋមន្រ្តីពាណិជ្ជកម្ម បានលើកឡើងពីបច្ចុប្បន្នភាពថ្មីៗពាក់ព័ន្ធនឹងគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ ក្នុងការកែលម្អបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីទាក់ទាញវិនិយោគិនបរទេស និងបង្កើនភាពប្រកួតប្រជែង។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីក៏បានអញ្ជើញគណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីត ពិចារណាវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ផលិតផលហាឡាល។

គួរជម្រាបដែរថា កាលពីខែមករាកន្លងទៅ លោកស្រី ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ក៏បានជំរុញ និងលើកទឹកចិត្តដល់អារ៉ាប៊ីសាអូឌីត តាមរយៈនាយកប្រតិបត្តិនៃអាជ្ញាធរចំណីអាហារ និងឱសថរបស់អារ៉ាប៊ីសាអូឌីត ងាកមកវិនិយោគកែឆ្នៃផលិតផលហាឡាល់នៅកម្ពុជា សម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិសំដៅជួយពង្រីកការបើកទីផ្សារផលិតផលកម្ពុជាបន្ថែមទៀតផងដែរ៕