រោងចក្រចម្រាញ់ប្រេងធំៗរបស់ឥណ្ឌា បញ្ឈប់ការបញ្ជាទិញប្រេងពីរុស្ស៊ី ក្រោមសម្ពាធអាមេរិក

អន្តរជាតិ

រោងចក្រចម្រាញ់ប្រេងធំៗរបស់ប្រទេសឥណ្ឌា កំពុងបញ្ចៀសការបញ្ជាទិញប្រេងពីប្រទេសចាប់ពីខែមេសាតទៅ ចំពេលមានកិច្ចខិតខំប្រឹងប្រែងពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងញូវដេលី ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រោងចក្រចម្រាញ់ប្រេងឥណ្ឌា រួមទាំង Indian Oil, Bharat Petroleum និង Reliance Industries បានឈប់ទទួលយកការផ្តល់ជូនជម្រើសថ្មីសម្រាប់ការដឹកនាំជញ្ជូនប្រេងពីរុស្ស៊ី នៅក្នុងខែមីនា និងខែមេសា។

មិនតែប៉ុណ្ណោះ រោងចក្រចម្រាញ់ប្រេងភាគច្រើនរបស់ឥណ្ឌា បានឈប់បញ្ជាទិញប្រេងពីរុស្ស៊ីបន្ថែមទៀត ប៉ុន្តែខ្លះនៅតែទទួលយកការដឹកជញ្ជូនដែលបានគ្រោងទុកសម្រាប់ខែក្រោយ។ ប្រភពព័ត៌មានក្នុងស្រុកបាននិយាយថា រោងចក្រចម្រាញ់ប្រេងនឹងផ្លាស់ប្តូរផែនការរបស់ពួកគេ និងការបញ្ជាទិញប្រេងពីរុស្ស៊ី លុះត្រាតែពួកគេទទួលបានអនុសាសន៍ពីរដ្ឋាភិបាល។

ទន្ទឹមនឹងនេះ​ក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់ថា ការផ្តោតជាយុទ្ធសាស្ត្រសម្រាប់ធានាសន្តិសុខថាមពលជាតិគឺ ការធ្វើពិពិធកម្មប្រភពថាមពលស្របតាមលក្ខខណ្ឌទីផ្សារគោល និងបរិបទអន្តរជាតិដែលកំពុងផ្លាស់ប្តូរ។

ឥណ្ឌាបានក្លាយជាអតិថិជនប្រេងធំជាងគេរបស់រុស្ស៊ីចាប់តាំងពីជម្លោះអ៊ុយក្រែនបានផ្ទុះឡើងនៅដើមឆ្នាំ២០២២។ ការនាំចូលប្រេងរបស់រុស្ស៊ីរបស់ឥណ្ឌាត្រូវបានគេព្យាករថានឹងលើសពី ២ លានបារ៉ែលក្នុងមួយថ្ងៃនៅពាក់កណ្តាលឆ្នាំ២០២៥ ដែលបង្កឱ្យមានប្រតិកម្មុយ៉ាងខ្លាំងពីសំណាក់ប្រទេសលោកខាងលិច។

ជម្រាបជូនថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពីមុនបានដាក់ពន្ធ ២៥% លើទំនិញឥណ្ឌាសម្រាប់ការទិញប្រេងរបស់រុស្ស៊ី។ ប៉ុន្តែពន្ធនេះត្រូវបានលើកវិញ កាលពីថ្ងៃទី២ ខែកុម្ភៈ នៅពេលដែលលោកបានប្រកាសថា ទីក្រុងញូវដេលីបានប្តេជ្ញាបញ្ឈប់ ដោយផ្ទាល់ ឬដោយប្រយោល ចំពោះការនាំចូលប្រេងរបស់រុស្ស៊ី៕​