ភ្នំពេញ កម្ពុជា — ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ — ធនាគារ ជីប ម៉ុង ដែលជាធនាគារខ្មែរបង្កើតឡើងដោយសហគ្រិនខ្មែរ១០០%បានប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអន្តរជាតិ ក្រុមហ៊ុន IHH Healthcare Singapore ដើម្បីដាក់ចេញនូវអត្ថប្រយោជន៍ពិសេសសម្រាប់សេវាផ្នែកសុខភាពនៅមន្ទីរពេទ្យរបស់ក្រុមហ៊ុន IHH Healthcare Singapore ជូនអតិថិជនរបស់ធនាគារ ជីប ម៉ុង។

ស្របតាមទស្សនវិស័យឆ្នាំ ២០២៦ របស់ធនាគារ ជីប ម៉ុង ក្នុងការវិវត្តខ្លួនឱ្យក្លាយទៅជាធនាគារដែលមានប្រព័ន្ធធនាគារឌីជីថលទូលំទូលាយ ងាយស្រួលប្រើប្រាស់ និងពិសេសអាចផ្តល់អត្ថប្រយោជន៍ខ្ពស់ជូនដល់អតិថិជនផងដែរនោះ កិច្ចសហការមួយនេះ គឺជាការឆ្លើយតបយ៉ាងច្បាស់ទៅនឹងតម្រូវការរបស់អតិថិជនកម្ពុជា ដែលស្វែងរកដំណោះស្រាយវេជ្ជសាស្ត្រ និងបទពិសោធន៍ព្យាបាលលំដាប់អន្តរជាតិ។

អត្ថប្រយោជន៍ពិសេសសម្រាប់អតិថិជនកាន់កាត Visa ធនាគារ ជីប ម៉ុង
តាមរយៈភាពជាដៃគូនេះ ម្ចាស់កាតឥណទាន និងឥណពន្ធ Platinum របស់ធនាគារ ជីប ម៉ុង នឹងទទួលបានឯកសិទិ្ធពិសេសដូចជា៖
• ការបញ្ចុះតម្លៃរហូតដល់10% លើកញ្ចប់សេវាពិនិត្យសុខភាព
• ការបញ្ចុះតម្លៃ5%លើវិក្កយបត្រមន្ទីរពេទ្យ
• ការទទួលបាន សេវាធ្វើដំណើរពីអាកាសយានដ្ឋាន Changi ទៅមន្ទីរពេទ្យ ដោយឥតគិតថ្លៃ
• រួមជាមួយនឹង អាទិភាពក្នុងការណាត់ជួបជាមួយវេជ្ជបណ្ឌិតជំនាញ បាន 24 ម៉ោង។

សូមបញ្ជាក់ជូនអតិថិជនទាំងអស់គ្នាថា ការផ្តល់ជូនពិសេសនេះគឺនឹងមាននៅ មន្ទីរពេទ្យចំនួន4ទីតាំងក្នុងប្រទេសសិង្ហបុរី គឺមន្ទីរពេទ្យ Mount Elizabeth Orchard មន្ទីរពេទ្យ Mount Elizabeth Novena មន្ទីរពេទ្យ Gleneagles និងមន្ទីរពេទ្យ Parkway East។

ភាពជាដៃគូយុទ្ធសាស្រ្តរបស់ធនាគារ ជីប ម៉ុង នៅក្នុងឆ្នាំថ្មីនេះ ជាមួយក្រុមហ៊ុន IHH Healthcare Singapore គឺជាការបញ្ជាក់យ៉ាងច្បាស់ថា នៅពេលដែលក្លាយជាអតិថិជនរបស់ ធនាគារ ជីប ម៉ុង ការយកចិត្តទុកដាក់របស់ធនាគារនឹងនៅជាប់ជាមួយអតិថិជនជានិច្ច ទោះបីជាអតិថិចនធ្វើដំណើរទៅដល់ទីណាក៏ដោយ។ ធនាគារ ជីប ម៉ុង ចង់ឱ្យអតិថិជនទាំងអស់មានភាពកក់ក្តៅថា “ទោះទៅដល់ទីណាក៏ដោយ អតិថិជនក៏នៅតែអាចទទួលបានអត្ថប្រយោជន៍ពិសេស រួមជាមួយភាពងាយស្រួលនិងសម្បូរបែប គ្រប់ទីកន្លែង”។
អំពីធនាគារ ជីប ម៉ុង
ធនាគារ ជីប ម៉ុង ជាធនាគារបង្កើតឡើងដោយសហគ្រិនខ្មែរ១០០% មានគ្រឹះរឹងមាំ និងផ្តល់សេវាហិរញ្ញវត្ថុទៅកាន់អតិថិជនប្រកបដោយសុវត្ថិភាពនិងទំនុកចិត្តខ្ពស់ ដោយមានក្រុមហ៊ុនយក្ស ជីប ម៉ុង ជាក្រុមហ៊ុនមេ មានប្រពភច្បាស់លាស់ ប្រវត្តិអាជីវកម្មយូរអង្វែងក្នុងទីផ្សារកម្ពុជា និងទទួលបានភាពជោគជ័យតាំងពីឆ្នាំ១៩៨២។ សម្រាប់ព័ត៌មាន សូមទំនាក់ទំនងទៅកាន់សេវាអតិថិជន24ម៉ោង៖ 081 811 911 ឬ 066 811 911។

