BMW ប្រកាសអូសរថយន្តរាប់ពាន់គ្រឿងចូលឃ្លាំងជួសជុលវិញ ជុំវិញហានិភ័យឆាបឆេះ

អន្តរជាតិ

ក្រុមហ៊ុនរថយន្តខ្នាតយក្សអាល្លឺម៉ង់ BMW កំពុងប្រកាសប្រមូលរថយន្តរាប់ពាន់គ្រឿងត្រលប់មកជួសជុលវិញ ដោយសារតែគ្រោះថ្នាក់ឆាបឆេះដែលអាចកើតមាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យរបស់ក្រុមហ៊ុន BMW បាននិយាយថា ការប្រមូលមកវិញនេះ ប៉ះពាល់ដល់រថយន្តម៉ូដែលផ្សេងៗជាច្រើន ដែលមានចំនួនសរុបរហូតដល់ ៥៧៥ ០០០ គ្រឿងឯណោះ។

របាយការណ៍បានឲ្យដឹងទៀតថា ដំណើរការខុសប្រក្រតីនៅក្នុងប្រព័ន្ធម៉ូទ័របញ្ឆេះម៉ាស៊ីន ដែលធ្វើឲ្យវាពិបាក ឬមិនអាចដំណើរការរថយន្តបាន ហើយអាចបណ្តាលឲ្យមានភ្លើងឆាបឆេះនៅក្នុងករណីដ៏អាក្រក់បំផុត។

ជម្រាបជូនថា នៅឆ្នាំ២០២៤ ក្រុមហ៊ុន BMW បានកត់ត្រាការខាតបង់ទឹកប្រាក់អស់រាប់រយលានអឺរ៉ូ ខណៈពេលដែលក្រុមហ៊ុនបានប្រមូលរថយន្តសរុបចំនួន ១,៥លានគ្រឿងមកជួសជុលវិញ ដោយសារបញ្ហាហ្វ្រាំងដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Continental៕​