អ្នកឧកញ៉ា គួច ម៉េងលី អនុញ្ញាតឱ្យបុគ្គលិក គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ ចូលជួបសម្តែងការគួរសម ក្នុងឱកាសទិវានៃក្តីស្រឡាញ់ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន

ជុំវិញ​ឧកញ៉ា

នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយក​ប្រតិបតិ្ត នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន អនុញ្ញាតឱ្យគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិក​នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ចូលជួបសម្តែងការគួរសម និងគោរពជូនពរក្នុងឱកាសទិវានៃក្តីស្រឡាញ់ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសទិវានៃក្តីស្រឡាញ់ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៦នេះដែរ អ្នកឧកញ៉ា ក៏បានផ្ញើសារជូនពរ​ដល់​ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិក ព្រមទាំងប្រជាជនខ្មែរទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ​សុភមង្គល សុខភាពល្អបរិបូរ និងជោគជ័យគ្រប់ភារកិច្ចទាំងអស់។ សូមរីករាយថ្ងៃឈប់សម្រាក និងសូមឱ្យ​ការ​ធ្វើ​ដំណើរ​ប្រកបដោយសុខសុវត្ថិភាព។

សូមជម្រាបថា ទិវានៃក្តីស្រឡាញ់ ត្រូវបានប្រព្រឹត្តឡើងរៀងរាល់ឆ្នាំ នៅថ្ងៃទី១៤ ខែកុម្ភៈ។ បុណ្យនេះគឺជាថ្ងៃ​ដែលបញ្ជាក់អំពី​សេចក្ដីស្រឡាញ់ជាទូទៅ ដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍នោះទេ។ រីឯបុណ្យចូលឆ្នាំថ្មី​ប្រពៃណីចិន ឆ្នាំ២០២៦នេះ នឹងប្រារព្វឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ។ បុណ្យចូល​ឆ្នាំថ្មីប្រពៃណីចិន ឬបុណ្យរដូវផ្ការីក គឺជាពិធីបុណ្យដ៏ធំបំផុតរបស់ជនជាតិចិន។ ពិធីនេះផ្តោតលើការជួបជុំគ្រួសារ ការសែនព្រេនដូនតា ការតុបតែងផ្ទះពណ៌ក្រហម និងការផ្លាស់ប្តូរអាំងប៉ាវ ដើម្បីនាំសិរីសួស្តី និងលាភសំណាង​សម្រាប់ឆ្នាំថ្មី។