(ខេត្តព្រះសីហនុ)៖ បងប្អូនអ្នកកំពុងសោមដឹងតែសប្បាយភ្នែកហើយ! ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា នាំយកមហាព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាគុនខ្មែរពិភពលោកលើកទី៦ ប្រចាំឆ្នាំ២០២៥ ប្រមូលកីឡាករជួរមុខលំដាប់ប្រទេសមកប្រកួតជុំគ្នាជាខ្នាតអន្តរជាតិដែលមានការចូលរួមពីជាង ១៨ប្រទេសជុំវិញពិភពលោក ដែលធ្វើឡើងជាប់ៗគ្នារហូតដល់ ៥ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ កាន់តែពិសេស ថ្ងៃចុងក្រោយនឹងមានការប្រគំតន្ត្រី ចំថ្ងៃនៃទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ដែលមហាព្រឹត្តិការណ៍តន្ត្រីយក្សនេះមានឈ្មោះថា Valentine loving day concert ដែលចូលរួមចែកភាពសប្បាយរីករាយ និងក្តីស្រឡាញ់ពីកំពូលតារាចម្រៀងល្បីៗប្រចាំផលិតកម្ម Galaxy Navatra។


ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានអ្នកចូលរួមប្រកួតពីគ្រប់ប្រទេសទាំងអស់ ដែលមិនត្រឹមតែផ្តល់ឱកាសដល់កីឡាករ-កីឡាការិនី បញ្ចេញសមត្ថភាពប៉ុណ្ណោះទេ ថែមទាំងចូលរួមផ្សព្វផ្សាយបង្ហាញគុនខ្មែរទៅកាន់ពិភពលោក និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។ ភេសជ្ជៈប៉ូវកម្លាំងកម្ពុជាតែងតែនៅក្បែរចាំជួយគាំទ្រលើកស្ទួយ និងគាំទ្រគុនខ្មែរទៅឆាកអន្តរជាតិយ៉ាងពេញទំហឹង។


ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា បានចូលរួមឧបត្ថម្ភផ្តាច់មុខនៅក្នុងមហាព្រឹត្តិកាណ៍ប្រកួតជ្រើសរើសជើងឯកកីឡាគុនខ្មែរពិភពលោកលើកទី៦ ប្រចាំឆ្នាំ២០២៥ ដែលមានការសហការរៀបចំពីសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដើម្បីជំរុញឱ្យវិស័យគុនខ្មែរនៅកម្ពុជាឱ្យកាន់តែរីកចម្រើននៅក្នុងស្រុក និងកាន់តែមានភាពល្បីល្បាញលើឆាកអន្តរជាតិ។
កម្លាំងខ្មែរ រួមគ្នាលើកតម្កើងគុនខ្មែរ នាំជោគជ័យពីឆាកអន្តរជាតិ





