ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក និងជាអគ្គនាយកបុរី វិមានសំណាង ត្រៀមប្រកាសពីផែនការអាជីវកម្ម រយៈពេល ៣០ឆ្នាំ ចាប់ពីឆ្នាំ២០២៦ រហូតដល់ឆ្នាំ២០៥៦ ក្នុងពេលឆាប់ៗខាងមុខនេះ។

តាមរយៈបណ្តាញសង្គម នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧកញ៉ាបណ្ឌិត បានលើកឡើងថា ជំហានដំបូងក្នុងអាជីវកម្មរបស់លោក គឺឆ្នាំ ២០០១-២០២៦ នឹងត្រូវជំនួសដោយជំហានទីពីរ ឆ្នាំ២០២៦-២០៥៦ (ផែនការរយៈពេលវែង ៣០ឆ្នាំ) ក្នុងពេលឆាប់ៗនេះ។
លោកឧកញ៉ាបណ្ឌិត បានបន្តថា លោកនៅប្រើលេខទូរស័ព្ទ 012 96 2000 ជាមួយ Telegram, WhatsApp, WeChat, Zalo & CoolApp ដោយមានគេស្គាល់ច្រើនរួចទៅហើយ។
ចំពោះការប្រើប្រាស់អុីម៉ែល លោកបានប្រើ [email protected] ពី www.khmerrealestate.com.kh របស់ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត ជាង២០ឆ្នាំ ប៉ុន្តែនឹងប្តូរមកប្រើ [email protected] ចេញពី www.boreyvimeansamnang.com របស់ក្រុមហ៊ុន បុរី វិមានសំណាង ចាប់ពីពេលនេះ នៅពេលលោកឧកញ៉ាបណ្ឌិតប្រកាសពីផែនការអាជីវកម្មឆ្នាំ២០២៦-២០៥៦ (៣០ឆ្នាំ) ក្នុងពេលឆាប់ៗខាងមុខនេះនៅកម្ពុជា។
សូមជម្រាបថា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បច្ចុប្បន្នគឺជាស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត, ស្ថាបនិក និងជាអគ្គនាយក បុរី វិមានសំណាង, ស្ថាបនិក និងជាអគ្គនាយក បុរី ខេអេស រ៉េស៊ីដេន។ ក្នុងវិស័យកីឡា លោកឧកញ៉ាបណ្ឌិត ជាស្ថាបនិក និងប្រធានក្រុមបាល់ទាត់ពាក់កណ្តាលអាជីព Khmer United FC ផងដែរ៕



