ចិន ដកពន្ធចេញពីប្រទេសនៅអាហ្រ្វិកទាំងអស់ លើកលែងតែប្រទេសបន្តទាក់ទងជាមួយតៃវ៉ាន់

អន្តរជាតិ

ប្រទេសចិន បានប្រកាសថានឹងលុបបំបាត់ពន្ធគយលើប្រទេសអាហ្វ្រិកទាំងអស់ ចាប់ពីថ្ងៃទី១ ខែឧសភាតទៅ លើកលែងតែប្រទេសដែលបន្តរក្សាទំនាក់ទំនងជាមួយតៃវ៉ាន់ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមប្រធានាធីបតី លោក ស៊ី ជិនពីង បានប្រកាសកាលពីថ្ងៃទី១៤ ខែកុម្ភៈថា ទីក្រុងប៉េកាំងនឹងអត្រាពន្ធ ០% លើប្រទេសអាហ្វ្រិកទាំង ៥៣ លើកលែងតែប្រទេសអេសស្វាទីនីមួយប៉ុណ្ណោះ ដែលរក្សាទំនាក់ទំនងការទូតជាមួយតៃវ៉ាន់។

លោក ស៊ី បានថ្លែងទៀតថា គោលនយោបាយលើកលែងពន្ធនេះ នឹងពិតជានឹងនាំមកនូវឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍរបស់អាហ្វ្រិក។ សេចក្តីថ្លែងការណ៍នេះ បានកើតឡើងនៅពេលដែលមេដឹកនាំអាហ្វ្រិកកំពុងជួបប្រជុំគ្នានៅប្រទេសអេត្យូពីសម្រាប់កិច្ចប្រជុំកំពូលសហភាពអាហ្វ្រិកប្រចាំឆ្នាំ។

គួរឲ្យដឹងថា ប្រទេសចិនបានអនុវត្តគោលនយោបាយពន្ធ ០% ចំពោះការនាំចូលពីប្រទេសអាហ្វ្រិកចំនួន៣៣ ហើយកាលពីឆ្នាំមុន ទីក្រុងប៉េកាំងបានប្រកាសថា ខ្លួននឹងពង្រីកគោលនយោបាយនេះ ទៅកាន់ដៃគូការទូតទាំងអស់របស់ខ្លួនផ្សេងទៀត នៅក្នុងទ្វីបនេះ។

ជម្រាបជូនថា បច្ចុប្បន្ន ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អាហ្វ្រិក និងជាអ្នកផ្តល់ហិរញ្ញប្បទានដ៏សំខាន់នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំជាច្រើននៅក្នុងតំបន់តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ៕​