ហាង គុយទាវ អូរឫស្សី បើកសាខាទី៧ នៅតំបន់ការ៉ាស់សាំងតេលានិរោធបឹងស្នោរ បន្តជោគជ័យជាង ៤០ ឆ្នាំ តាំងពីឆ្នាំ ១៩៨១

អាជីវកម្ម

ភ្នំពេញ៖ ហាង គុយទាវ អូរឫស្សី ដែលមានប្រវត្តិយូរអង្វែងជាង ៤០ ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៨១ បានប្រកាសបើកសាខាថ្មី សាខាទី៧ នៅតំបន់តេលានិរោធ ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងពីសំណាក់អតិថិជន និងបន្តពង្រីកសក្តានុពលអាជីវកម្មរបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហាង គុយទាវ អូរឫស្សី ចាប់ផ្តើមពីអាជីវកម្មគ្រួសារតូចមួយ ហាងបានអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ រហូតក្លាយជាម៉ាកយីហោដ៏ល្បីមួយនៅរាជធានីភ្នំពេញ ដែលអ្នកគ្រប់ជំនាន់ស្គាល់ និងទុកចិត្ត។ កត្តាសំខាន់នៃភាពជោគជ័យរបស់ហាង គឺការរក្សារសជាតិដើម ស្តង់ដារគុណភាពខ្ពស់ និងភាពស្មោះត្រង់ក្នុងការបម្រើសេវាកម្ម។

សាខាទី៧ ត្រូវបានរៀបចំឡើងដោយការរចនាបែបទំនើប ស្អាត អនាមយ័ សុវត្ថិភាព និងផាសុកភាព សមស្របសម្រាប់គ្រួសារ មិត្តភក្តិ និងក្រុមការងារ។ ទោះបីជាការពង្រីកសាខាជាច្រើនកន្លែងក៏ដោយ ហាងនៅតែបន្តរក្សាគុណភាពដដែល ចាប់ពីការជ្រើសរើសគ្រឿងផ្សំស្រស់ៗ រហូតដល់វិធីសាស្ត្រចម្អិនដែលជាអត្តសញ្ញាណសំខាន់របស់ម៉ាកយីហោ។

ការបើកសាខាទី៧នេះ មិនត្រឹមតែជាជំហានសំខាន់ក្នុងការពង្រីកអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាភស្តុតាងនៃការគាំទ្រយ៉ាងរឹងមាំពីសំណាក់អតិថិជនគ្រប់ជំនាន់។ ហាងប្តេជ្ញាបន្តផ្តល់រសជាតិដើម និងបទពិសោធន៍ទទួលទានដ៏ល្អឥតខ្ចោះ ដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងភាពជឿជាក់របស់អតិថិជនក្នុងរយៈពេលយូរអង្វែង។