ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «ឧកញ៉ា» ជូនលោកជំទាវ ហូ សារ៉េត

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដល់លោកជំទាវ ហូ សារ៉េត ជា «ឧកញ៉ា» នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ ហូ សារ៉េត ជាភរិយារបស់ ឯកឧត្តម លីវ ម៉ូវ។ ឯកឧត្តម លីវ ម៉ូវ និងលោកជំទាវ ហូ សារ៉េត គឺជាសប្បុរសជនខ្មែរដ៏លេចធ្លោ ដែលតែងតែបរិច្ចាគថវិកាជារៀងរាល់ឆ្នាំជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា និងយុទ្ធនាការមនុស្សធម៌នានា។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ លោកទាំងពីរបានឧបត្ថម្ភថវិកា ៣,០០០ ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា គាំទ្រមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»៕