ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ជេ ត្រាំ បានហៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថាជាមនុស្សល្អ ដែលសម្តេចធិបតីបានធ្វើរឿងដ៏អស្ចារ្យណាស់ ដោយអាចនាំឱ្យភាគីទាំងពីរជួបពិភាក្សាគ្នាហើយអ្វីៗគឺដំណើរការល្អ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ជេ ត្រាំ ថ្លែងបែបនេះ ក្នុងពេលដែលអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអាម៉េរិក។
នាឱកាសនោះ ប្រធានាធិបតីត្រាំ បានលើកឡើងថា៖ “សង្គ្រាមជារវាងកម្ពុជា-ថៃ ជារឿងធំណាស់។ លោកនាយករដ្ឋមន្ត្រីកម្ពុជា លោកបានធ្វើរឿងដ៏អស្ចារ្យណាស់ ដោយអាចនាំឲ្យភាគីទាំងពីរជួបពិភាក្សាគ្នាហើយអ្វីៗគឺដំណើរការល្អ។ បើយើងនិយាយអំពីអ្នកប្រយុទ្ធកាចសាហាវ លោកនាយកមន្ត្រីកម្ពុជា គឺជាមនុស្សល្អ»។
សូមរម្លឹកដែរថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប។ការចូលរួមកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាព ត្រូវបានសម្តេចធិបតី រំពឹងថា នឹងពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ពិសេសជួយកសាងសន្តិភាពកម្ពុជា-ថៃផងដែរ៕ អត្ថបទ៖ ហ្សាលីន




