អបអរសាទរ! ក្រុមហ៊ុនប្រេង PETRONAS Lubricants Cambodia ឈ្នះពានរង្វាន់លេខ១ ក្នុងកម្មវិធី PPP នៅអាស៊ី (ដែលដឹកនាំចែកចាយផ្តាច់មុខដោយកូនខ្មែរ ១០០ ភាគរយ)

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនប្រេង PETRONAS Lubricants Cambodia បានឈរលេខរៀងទី១ ដោយយកឈ្នះប្រទេសអូស្ត្រាលី បានសម្រេច ក្នុងកម្មវិធី PETRONAS Partners’ Programme 2024-2025 (PPP) បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញរយៈពេល២ឆ្នាំ នៅឆ្នាំ២០២៤ និងឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន PETRONAS Lubricants Cambodia បានឱ្យដឹងថា ជ័យលាភីនេះយើងប្រើពេលប្រកួតគ្នារហូតដល់ទៅពីរឆ្នាំឯណោះ ពោលគឺ ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ ហើយលទ្ធផលចុងក្រោយ ក្រុមហ៊ុន កូនខ្មែរ ១០០% របស់យើងមួយនេះ ឈ្នះជើងឯកពីរឆ្នាំជាប់ៗគ្នាប្រចាំតំបន់។ ជាលទ្ធផល ក្រុមហ៊ុនប្រេង PETRONAS Lubricants Cambodia នឹងលើកពានក្នុងកម្មវិធី PETRONAS Partners Program(PPP) Global នៅខែមេសា ឆ្នាំ២០២៦។

ការប្រកួតប្រជែងក្នុងកម្មវិធី PETRONAS Partners Program(PPP) Global គឺមានតែ ៥ប្រទេសប៉ុណ្ណោះ ដែលបានជាប់លេខ១ នៅតំបន់អាស៊ី ក្នុងនោះរួមមាន ឥណ្ឌូនេស៊ី ចិន ឥណ្ឌា ថៃ និងកម្ពុជា។

សូមជម្រាបថា ក្រុមហ៊ុន PIC Enterprise (PETRONAS Lubricants Cambodia) របស់កម្ពុជា នឹងត្រូវទៅចូលរួមកម្មវិធីទទួលពានរង្វាន់ PETRONAS Partners Program(PPP) Global នៅខែមេសា ឆ្នាំ២០២៦ ក្នុងប្រទេសតំបន់អាហ្វ្រិកខាងកើតលើកោះ Sainte Anne ប្រទេស Seychelles។ ពានរង្វាន់នេះ ជាការទទួលស្គាល់នូវភាពរឹងមាំផ្នែកទីផ្សារ ការលះបង់ និងការចូលរួមចំណែកដល់ការរីកចម្រើនអាជីវកម្ម។