ក្រសួងពាណិជ្ជកម្ម ដើម្បីបើកកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ស្ថាប័ន សម្រាប់ពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមីរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ ២០២០-២០២៥។កិច្ចប្រជុំបានធ្វើឡើងកាលទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមានលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

កិច្ចប្រជុំក្រុមការងារអន្តរក្រសួង ក៏មានការចូលរួមពី ឯកឧត្តម លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក នៃក្រុមការងារអន្តរក្រសួង ស្ថាប័ននេះ តំណាងអភិបាលនៃគណអភិបាលខេត្តទាំង ២៥ តាមប្រព័ន្ធវីដេអូ តំណាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ផងដែរ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងការវាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ និងការពិភាក្សាលើយន្តការអនុវត្តបន្តសមស្រប ដើម្បីបន្ដជំរុញការអភិវឌ្ឍវិស័យដំឡូងមីកម្ពុជា។
ជាលទ្ធផល កិច្ចប្រជុំក្រុមការងារអន្តរក្រសួង ស្ថាប័ននេះ បានបន្តឯកភាពលើសក្តានុពលនៃវិស័យដំឡូងមីកម្ពុជា ដែលមានតួនាទីសំខាន់ក្នុងការទាក់ទាញការវិនិយោគបន្ថែម លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន បង្តើតឱកាសការងារ និងកាត់បន្ថយភាពក្រីក្រ។

នៅក្នុងកិច្ចប្រជុំនេះដែរ អន្តរក្រសួងក៏បាន ឯកភាពក្នុងការស្នើសុំរៀបចំគោលនយោបាយជំហ៊ានទី២ ដែលផ្តោតសំខាន់លើយុទ្ធសាស្ត្រទាំង ៣ រួមមាន៖ ការផលិត ការកែច្នៃ និងការនាំចេញ ដើម្បីបន្តដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងស្របតាមនិន្នាការទីផ្សារក្នុងតំបន់និងពិភពលោក ក៏ដូចជាការលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ ឯកជន និងភាគីពាក់ព័ន្ធ។
សូមជម្រាបថា នៅក្នុងប្រទេសកម្ពុជា មានផ្ទៃដីដាំដុះដំឡូងមីជាង ១លានហិចតា បច្ចុប្បន្នបានអនុវត្តន៍ការដាំដុះបានចន្លោះពី ៧០-៨០ម៉ឺនហិចតា និងមាន ១៧ខេត្តជាគោលដៅ៕អត្ថបទ៖ហ្សាលីន

