ផ្ទាំងគំនូរដ៏ធំ ដែលត្រូវបានរៀបចំឡើងក្រោមប្រធានបទ «សិល្បៈដើម្បីសន្តិភាព» ដើម្បីបង្ហាញគ្រប់សកម្មភាពទាំងអស់នៃភាពឈឺចាប់ ស្នាមរបួស ទុក្ខវេទនា ដែលបណ្តាលមកពីសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា ត្រូវបានរៀបចំដំឡើងគូរនៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នាបវិវេណមុខវត្តបុទុមវតី រាជធានីភ្នំពេញ គ្រោងចំណាយពេលគូររយៈពេល១០ថ្ងៃ។

សូមជម្រាបជូនថា គំនូរនេះ រៀបចំឡើងក្រោមកិច្ចសហការ និងអញ្ជើញចូលរួមពីសំណាក់លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី, លោក សុខ សប្បាយណា សមាជិកគណៈអចិន្រ្តៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) លោក សុខ ពេញវុធ អភិបាលរងរាជធានី លោក តាន់ គឹមស៊ួរ ប្រធានគម្រោងតំណាងឱ្យវិចិត្រករ លោកស្រី មាស ច័ន្ទដាលីន អគ្គនាយិកាក្រុមហ៊ុន Lakamo សិល្បករ សិស្ស និស្សិត វិចិត្រករ និងអាជ្ញាធរពាក់ព័ន្ធ ជាច្រើនរូប៕









