គណៈកម្មការអឺរ៉ុប កាលពីពេលថ្មីៗនេះ បានទទូចថាសហរដ្ឋអាមេរិកត្រូវតែប្រកាន់ភ្ជាប់នូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលសម្រេចបានកាលពីឆ្នាំមុន បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បង្កើនពន្ធគយសកលថ្មីរហូតដល់ ១៥% ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

គណៈកម្មការអឺរ៉ុប ដែលបានចរចាគោលនយោបាយពាណិជ្ជកម្ម និងជាតំណាងនៃរដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន ២៧ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែផ្តល់ ភាពច្បាស់លាស់ពេញលេញ លើជំហានដែលខ្លួនមានបំណងធ្វើបន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការកំពូល។
គួរឲ្យដឹងថា បន្ទាប់ពីតុលាការកំពូលអាមេរិក បានសម្រេចលុបចោលពន្ធគយសកលរបស់លោក ត្រាំ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ប្រធានាធិបតីសអាមេរិក លោក ត្រាំ ប្រកាសពន្ធយកពន្ធគយបណ្តោះអាសន្ន ១០% នៅទូទាំងពិភពលោក និងបន្ទាប់មកបានបង្កើនរហូតដល់ ១៥% ។
មិនតែប៉ុណ្ណោះ គណៈកម្មការអឺរ៉ុបបាននិយាយទៀតថា ស្ថានភាពបច្ចុប្បន្នមិនអំណោយផលដល់ការផ្តល់ពាណិជ្ជកម្ម និងការវិនិយោគឆ្លងមហាសមុទ្រអាត្លង់ទិក ប្រកបដោយភាពយុត្តិធម៌ មានតុល្យភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដូចដែលបានព្រមព្រៀងគ្នាដោយភាគីទាំងពីរ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលកំណត់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីឆ្នាំមុន នោះឡើយ៕

