អតីតប្រធានាធិបតីអាមេរិក លេចមុខក្នុងបញ្ជី Forbes 400 ជាថ្មី ក្រោយបាត់ឈ្មោះមួយរយៈ

អន្តរជាតិ

អតីតប្រធានាធិបតីអាមេរិក Donald Trump គឺ​ជា​អ្នកជំនួញ​ប្រាក់ពាន់​លាន​ដុល្លារ​ម្នាក់ និងមាន​អាជីវកម្ម​រាប់​រយ​មុខ​ក្នុងដៃ មុនពេល​ប្រឡូក​លើ​ឆាកនយោបាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្មីៗនេះ Forbes បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​អាមេរិក​មាន​បំផុត ៤០០ រូប​ជាលើក​ទី ៤១ ហើយ​ក្នុងនោះ​ក៏​មាន​វត្តមាន​របស់​អតីត​ថ្នាក់ដឹកនាំ​មហាអំណាចសេដ្ឋកិច្ចទី ១ លើ​លោក​ផងដែរ បន្ទាប់​ពី​លោក​មិនមាន​មុខ​ក្នុង​បញ្ជី​មួយ​នេះ​កាលពី​ឆ្នាំ​ទៅ។

យោងតាម​ការ​អះអាង​ពី Forbes បាន​ឲ្យ​ដឹង​ថា ទ្រព្យសម្បត្តិ​របស់ Donald Trump បាន​កើនឡើង​ពី ២,៥ ទៅ ៣,២ ពាន់​លាន​ដុល្លារ ហើយ​ក៏​បាន​ជួយ​ឲ្យ​មហាសេដ្ឋី​រូបនេះ​មាន​វត្តមាន​ក្នុង​បញ្ជី Forbes 400 នៅ​លេខរៀង​ទី ៣៤៣ ផងដែរ។

ការកើនឡើង​ទ្រព្យសម្បត្តិជាង ៧០០ លាន​ដុល្លារ​របស់​ Donald Trump គឺ​បាន​មក​ពី​ក្រុមហ៊ុន The Trump Media and Technology Group ដែលភាគហ៊ុន ៨០% សរុប គឺ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​របស់​អតីតប្រធានាធិបតី​អាមេរិក។

បើ​តាម​ការ​សន្និដ្ឋាន​ពី Forbes តម្លៃ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​ខាងលើ​គឺ ១០ ដុល្លារ/ហ៊ុន ស្របពេល​ Trump មាន​ភាគហ៊ុន ៧៣ លាន​ហ៊ុន​ក្នុងដៃ ដូច្នេះ​អ្នកជំនួញ​រូបនេះ​មាន​ ៧៣០ លាន​ដុល្លារ​ជាស្រេច៕