ស្របពេលដែលហាងឆេងមាសកំពុងឡើងថ្លៃគួរឱ្យកត់សម្ពាល់ ស្រាប់តែតារាចម្រៀង ធីតា ដាវីកា បានចេញបទចម្រៀងថ្មីដ៏ទាក់ទាញដែលមានចំណងជើងថា « អ៊ុតហាងឆេងមាស » ដែលបទចម្រៀងនេះអាចរាំលេងកម្សាន្តបានគ្រប់រដូវកាល ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។

MV ចម្រៀង « អ៊ុតហាងឆេងមាស » របស់តារាចម្រៀង ធីតា ដាវីកា បានចេញនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា កាលពីប៉ុន្មានថ្ងៃមុន ដោយបទចម្រៀងមួយបទនេះកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ទាំងចង្វាក់ភ្លេង និងបទចម្រៀង ជាពិសេសបទចម្រៀងនេះកំពុងល្បីល្បាញខ្លាំងនៅក្នុងបណ្តាញសង្គម TikTok ដែលមានអ្នកលេងរហូតដល់ទៅជាង ២០K ក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ។
បទចម្រៀង« អ៊ុតហាងឆេងមាស » គឺជាបទចម្រៀងថ្មីដែលនិពន្ធឡើងទំនុកច្រៀងដោយកញ្ញា យ៉ង់ ចន្ទីនីតា និង លោក សុន រដ្ឋា និងនិពន្ធបទចម្រៀងដោយលោក ថេន វាសនា ។ បទមច្រៀងនេះអាចរាំលេងកម្សាន្តបានគ្រប់រដូវកាល ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ ។
កញ្ញា ធីតា ដាវីកា បាននិយាយថា « សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នា នេះជាបទចម្រៀងថ្មីរបស់នាងខ្ញុំ សង្ឃឹមថាបងប្អូនទាំងអស់គ្នាពេញចិត្ត និងរីករាយសណ្តាប់ទាំងអស់គ្នា » ។
ស្របពេលដែលបទចម្រៀង « អ៊ុតហាងឆេងមាស » របស់កញ្ញា ធីតា ដាវីកា កំពុងវាយលុកទីផ្សារខ្លាំង កញ្ញា ធីតា ដាវីកា ក៏ត្រៀមនឹងចេញបទចម្រៀងថ្មីៗជាច្រើនទៀត ដើម្បីទុកជាកាដូសម្រាប់អ្នកគាំទ្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ។ កុំភ្លេចចូលរួមនិងគាំទ្រតាមដានបទចម្រៀងថ្មីៗរបស់កញ្ញា ធីតា ដាវីកា ទាំងអស់គ្នា ដើម្បីជាកម្លាំងចិត្តដល់រូបនាងពីចម្ងាយ ៕







