សម្តេចតេជោ អំពាវនាវដល់បងប្អូនខ្មែរ ឥស្លាមស្វែងយល់ឱ្យបានច្បាស់ពិធីបុកល័ក្ដក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវទៅដល់បងប្អូនខ្មែរ ឥស្លាមនៅកម្ពុជា ឱ្យស្វែងយល់ឱ្យបានច្បាស់ពិធីបុកល័ក្ដ ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ និងថា កម្ពុជា គ្មានជម្លោះជាតិសាសន៍ និងសាសនានោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរយៈបណ្តាញសង្គមហ្វេសប៊ុក កាលយប់រំលងអធ្រាតថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឈានចូលថ្ងៃទីថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចតេជោបានលើកឡើងយ៉ាងដូច្នេះថា៖ «ម៉ោង២ទៀបភ្លឺថ្ងៃ២៤កុម្ភៈ២០២៦នេះ នៅពេលខ្ញុំបន្តចូលរួមក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ ខ្ញុំបានឃើញការបំភ្លឺរបស់អ្នកនាង ខាត់ សុឃីម និងសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៍វិចិត្រសិល្បៈទាក់ទងដល់វិធីបុកល័ក្ដក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ ដែលទាក់ទងដល់បងប្អូនខ្មែរឥស្លាម»។

សម្តេចតេជោថា ៖«ខ្ញុំសូមបងប្អូនខ្មែរឥស្លាមស្វែងយល់ឱ្យបានច្បាស់នូវ ចំណុចនេះព្រោះជាបញ្ហាប្រពៃណីទំនៀមទម្លាប់យូរ លង់មកហើយ»។ក្នុងឈុតឆាកទៀតសោតពុំមានចំណុចណាជា ការប្រមាថឬមើលងាយមើលថោកនោះទេ តែផ្ទុយទៅវិញមានខ្លឹមសារស៊ីជម្រៅខ្លាំងណាស់លើបញ្ហាសាមគ្គីភាពជាតិសាសន៍ និងសាសនា។បងប្អូនឥស្លាមបានជួយដល់បងប្អូនខ្មែរដែលទៅរកល័ក្ដនៅពេលឆ្លងទឹក»

សម្រាប់សម្តេចតេជោ បញ្ជាក់ថា៖«សម្រាប់ខ្ញុំតាំងពីធំដឹងក្តីមកខ្ញុំតែងទៅចូលរួមបុកល័ក្តសម្រាប់អ្នកស្គាល់គ្នានិងបន្តមកទៀតខ្ញុំរៀបការកូន ៥នាក់ដែលចាប់ផ្តើមនៅឆ្នាំ១៩៩៩។កូនទាំង៥របស់ខ្ញុំសុទ្ធតែធ្វើពិធីបុកល័ក្ដដែលមាន អ្នកដើរតួជាជនជាតិឥស្លាមចូលរួមដូចសម័យមុនដែរ»។

ជាថ្មីម្តងទៀត សម្តេចតេជោ បានសង្កត់ធ្ងន់ដែរថា៖ «ខ្ញុំមានវីដេអូសម្រាប់បងប្អូនស្វែងយល់ និងអ្វីដែលខ្ញុំឱ្យតម្លៃខ្ពស់គឺសាមគ្គីភាពជាតិសាសន៍និងសាសនាដែលប្រទេសយើងគ្មានជម្លោះជាតិសាសន៍និងសាសនានោះទេ។ខ្ញុំត្រូវបង្ហោះសារនេះទាំងយប់ព្រោះមិនចង់បិទក្រោលសេះនូវពេលសេះចេញផុតពីក្រោល»៕