ក្រុមហ៊ុន F&N ដែលជាផ្នែកមួយនៃអាណាចក្រជំនួញរបស់មហាសេដ្ឋីលំដាប់ទីបីថៃ លោក Charoen Sirivadhanabhakdi កំពុងដាក់ដេញថ្លៃទឹកប្រាក់ចំនួន ៩០ពាន់លានដុង (ប្រមាណជាង ៣,៧លានដុល្លារ) សម្រាប់រោងចក្រភេសជ្ជៈរបស់ក្រុមហ៊ុនវៀតណាម Chuong Duong Sarsaparilla។

យោងតាមការចុះផ្សាយពីសារព័ត៌មាន VN Express បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុនភេសជ្ជៈ Chuong Duong ថ្មីៗនេះ បានបង្ហាញឯកសារមួយសម្រាប់កិច្ចប្រជុំវិសាមញ្ញរបស់ខ្លួន ដោយបញ្ជាក់ថាពួកគេទទួលបានសំណើដេញថ្លៃដើម្បីទិញយកគម្រោងរោងចក្រភេសជ្ជៈ Nhon Trach 3 ពីក្រុមហ៊ុន F&N Ventures Pte របស់ប្រទេសថៃ។
ក្រុមហ៊ុន F&N Ventures Pte នេះ គឺជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនមេ F&N ដែលជាផ្នែកនៃអាណាចក្រជំនួញភេសជ្ជៈថៃរបស់មហាសេដ្ឋីថៃ Charoen Sirivadhanabhakdi ដែលត្រូវបានបង្កើតឡើង និងចុះបញ្ជីនៅលើផ្សារហ៊ុនសិង្ហបុរី។
ជម្រាបជូនផងដែរថា មុនពេលបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញយករោងចក្រភេសជ្ជៈ Chuong Duong ពួកគេបានវិនិយោគទឹកដីចំនួន ៦ពាន់ពាន់លានដុងរួចហើយដើម្បីទិញភាគហ៊ុនរបស់ក្រុមហ៊ុនទឹកដោះគោវៀតណាម Vinamilk ជាង ៩៦ លានហ៊ុននៅចុងឆ្នាំ២០២៥ ដើម្បីពង្រឹងជំហររបស់ពួកគេជាម្ចាស់ភាគហ៊ុនបរទេសធំជាងគេនៅក្នុងក្រុមហ៊ុននេះ៕

