ក្រុមហ៊ុន គុយលាងគី ខនស្ត្រាក់សិន ត្រេឌីងគ្រុប ខូអិលធីឌី (KUY LEANG KY CONSTRUCTION TRADING GROUP CO.,LTD) របស់ឧកញ៉ា គុយ លាងគី បានចូលជាសមាជិកសមាគមអ្នកសាងសង់កម្ពុជា និងតែងតែជួយគាំទ្រដល់សមាគម នាពេលកន្លងមក។ នេះបើតាមការបង្ហាញរបស់សមាគមអ្នកសាងសង់កម្ពុជា នៅលើបណ្តាញសង្គម នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្រុមហ៊ុន គុយលាងគី ខនស្ត្រាក់សិន ត្រេឌីងគ្រុប ខូអិលធីឌី ដែលមាន ឧកញ៉ា គុយ លាងគី ជានាយកក្រុមហ៊ុន ជាក្រុមហ៊ុនមានបម្រើសេវាកម្ម ដូចជា៖ សេវាកម្មជួសជុល និងសាងសង់សំណង់អគារគ្រប់ប្រភេទ, សេវាកម្មសាងសង់ស្ពាន និងផ្លូវថ្នល់គ្រប់ប្រភេទ, សេវាកម្មសង់ប្រព័ន្ធធារាសាស្ត្រ, សេវាកម្មដឹកជញ្ជូន និងគ្រឿងចក្រសម្រាប់ជួលគ្រប់ប្រភេទ។
ឧកញ៉ា គុយ លាងគី ជាសមាជិកសមាគមឧកញ៉ាកម្ពុជា និងជាសមាជិកគណៈកម្មការប្រតិបត្តិរបស់សមាគមអ្នកសាងសង់កម្ពុជាផងដែរ។
សូមជម្រាបថា សមាគមអ្នកសាងសង់កម្ពុជា ត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ហើយបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ជាផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១១។ លោកអ្នកឧកញ៉ា ពុង ឃាវសែ គឺជាប្រធានសមាគមអ្នកសាងសង់កម្ពុជា កាលអាណត្តិទី៥ (២០២២-២០២៥)។ រីឯក្នុងអាណត្តិទី៦ ឧកញ៉ា ឆារស៍ វ៉ាន់ បានជាប់ឈ្មោះជាប្រធានសមាគម ដែលត្រូវដឹកនាំបន្តពីឆ្នាំ២០២៦ រហូតដល់ឆ្នាំ២០២៨៕


