ក្រុមហ៊ុនរបស់ឧកញ៉ា គុយ លាងគី ចូលជាសមាជិកសមាគមអ្នកសាងសង់កម្ពុជា

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន គុយលាងគី ខនស្ត្រាក់សិន ត្រេឌីងគ្រុប ខូអិលធីឌី (KUY LEANG KY CONSTRUCTION TRADING GROUP CO.,LTD)  របស់​ឧកញ៉ា គុយ លាងគី បានចូលជា​សមាជិកសមាគមអ្នកសាងសង់កម្ពុជា និងតែងតែជួយគាំទ្រដល់សមាគម នាពេលកន្លងមក។ នេះ​បើតាម​ការបង្ហាញរបស់សមាគមអ្នកសាងសង់កម្ពុជា នៅលើបណ្តាញសង្គម នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន គុយលាងគី ខនស្ត្រាក់សិន ត្រេឌីងគ្រុប ខូអិលធីឌី ដែលមាន ឧកញ៉ា គុយ លាងគី ជានាយកក្រុមហ៊ុន ជាក្រុមហ៊ុនមានបម្រើសេវាកម្ម ដូចជា៖ សេវាកម្មជួសជុល និងសាងសង់សំណង់អគារគ្រប់ប្រភេទ, សេវាកម្ម​សាងសង់ស្ពាន និងផ្លូវថ្នល់គ្រប់ប្រភេទ, សេវាកម្មសង់ប្រព័ន្ធធារាសាស្ត្រ, សេវាកម្មដឹកជញ្ជូន និងគ្រឿងចក្រ​សម្រាប់​ជួលគ្រប់ប្រភេទ។

ឧកញ៉ា គុយ លាងគី ជាសមាជិកសមាគមឧកញ៉ាកម្ពុជា និងជាសមាជិកគណៈកម្មការប្រតិបត្តិរបស់សមាគមអ្នកសាងសង់កម្ពុជាផងដែរ។

សូមជម្រាបថា សមាគមអ្នកសាងសង់កម្ពុជា ត្រូវបានបង្កើតឡើង​​ក្រោម​ការផ្តួចផ្តើមដោយ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក​អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ហើយ​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ ជាផ្លូវការ​ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១១។ លោកអ្នកឧកញ៉ា ពុង ឃាវសែ គឺជាប្រធានសមាគម​អ្នកសាងសង់កម្ពុជា កាលអាណត្តិទី៥ (២០២២-២០២៥)។ រីឯក្នុងអាណត្តិទី៦ ឧកញ៉ា ឆារស៍ វ៉ាន់ បានជាប់ឈ្មោះជា​ប្រធានសមាគម ដែលត្រូវដឹកនាំបន្តពីឆ្នាំ២០២៦ រហូតដល់ឆ្នាំ២០២៨៕