តម្លៃកាក់ Bitcoin ធ្លាក់ដាំក្បាលចុះយ៉ាងកំហុគ ក្រោយផ្ទុះជម្លោះនៅអ៊ីរ៉ង់

អន្តរជាតិ

យោងតាមអ្នកវិភាគបានព្យាករថាតម្លៃរបស់កាក់ឌីជីថល Bitcoin អាចនឹងធ្លាក់ចុះក្រោម ៦០ ០០០ដុល្លារ ក្នុងមួយកាក់ ប្រសិនបើជម្លោះនៅអឺរ៉ង់នៅតែបន្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានគ្រីបតូ CoinDesk។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីមានព័ត៌មានអំពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នាទៅលើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈមក កាក់ Bitcoin (BTC) បានធ្លាក់ចុះតម្លៃមកនៅក្រោម ៦៣ ០០០ដុល្លារក្នុងមួយកាក់។ រូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោកមួយនេះបានធ្លាក់ចុះប្រហែល ៣% ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលជាកម្រិតទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីថ្ងៃទី៥ ខែកុម្ភៈ នៅពេលដែល BTC ធ្លាក់តម្លៃក្រោម ៦០ ០០០ដុល្លារជាលើកដំបូង។

យ៉ាងណាមិញ បើតាមលោក Shaurya Malwa សហអ្នកដឹកនាំក្រុមទិន្នន័យ និងសញ្ញាសម្ងាត់អាស៊ីរបស់ CoinDesk បាននិយាយថាកាក់ Bitcoin អាចធ្លាក់ចុះដល់ក្រោម ៦០ ០០០ដុល្លារ ឬទាបជាងនេះ។

ប្រសិនបើវាធ្លាក់ចុះដល់ ៦០ ០០០ដុល្លារ នោះតម្លៃរបស់ Bitcoin នឹងថយអស់ជិត ៥៣% បើប្រៀបធៀបទៅនឹងកម្រិតកំពូលរបស់វា នៅដើមខែតុលា ឆ្នាំ២០២៥។ រូបិយប័ណ្ណគ្រីបតូដ៏បំផុតមួយនេះ បានបាត់បង់តម្លៃទីផ្សារខ្លួនជិត ២០% រួចហើយ នៅក្នុងខែកុម្ភៈ។

ជម្រាបជូនថា ជុំវិញការកើនឡើងនៃភាពតានតឹងនៅមជ្ឈិមបូព៌ា ត្រូវបានក្រុមអ្នកវិភាគជឿជាក់ថាតម្លៃ Bitcoin អាចនឹងធ្លាក់ចុះខ្លាំងនៅពេលដំបូង ប៉ុន្តែវានឹងអាចងើបឡើងវិញ នៅពេលដែលទីផ្សារប្រពៃណីស្រូបយកព័ត៌មាន ហើយស្ថានភាពស្ថិតនៅក្រោមការគ្រប់គ្រង៕​