ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ នេះ បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារជូន ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ជា «សម្តេចសេដ្ឋវិទូភក្តី គាត ឈន់»។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សូមជម្រាបថា ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ វ័យ៩១ឆ្នាំ បច្ចុប្បន្នជាប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ សម្តេចធ្លាប់ជាមន្ត្រីតាំងពីសម័យសង្គមរាស្ត្រនិយម ហើយបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៣ ហើយក៏បានឡើងឋានៈជាទេសរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាអ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ ជាបន្តបន្ទាប់ផងដែរ៕



