ក្រុមហ៊ុនប្រេង PETRONAS រៀបចំកម្មវិធីប្រូម៉ូសិនដ៏ធំមិនធ្លាប់មានជូនអតិថិជន ក្នុងថ្ងៃកម្មវិធី Auto Show 2026 នៅចុងសប្តាហ៍នេះ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនប្រេង PETRONAS នឹងមានការតាំងបង្ហាញផលិតផលក្នុងស្តង់ពិព័រណ៍ និងប្រូម៉ូសិនពិសេសៗជូនដល់អតិថិជន ក្នុងថ្ងៃកម្មវិធីពិព័រណ៍រថយន្ត Auto Show 2026 នៅចុងសប្តាហ៍នេះ នៅថ្ងៃទី៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌល 𝗧𝗵𝗲 𝗣𝗿𝗲𝗺𝗶𝗲𝗿 𝗖𝗲𝗻𝘁𝗿𝗲 𝗦𝗲𝗻 𝗦𝗼𝗸 ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីអបអរក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុនប្រេង PETRONAS កំពុងរៀបចំកម្មវិធីប្រូម៉ូសិនដ៏ធំ ជូនដល់អតិថិជន ដែលជាអ្នកគាំទ្រ។ សម្រាប់ថ្ងៃកម្មវិធីទាំង៣ថ្ងៃ នៅស្តង់ពិព័រណ៍ ក្រុមហ៊ុនមានប្រូម៉ូសិនពិសេសដូចជា៖ Petronas Sprinta A900 10W-40 (1Lx16, 0.8×16), F300 20W-50 (1Lx16), A700 10W-40 (0.8Lx16), F300 20W-50 (0.8Lx16), A300 10W-30 (0.8Lx16) ទិញចំនួន ១៥កេស ថែមជូន ១កេស។ សម្រាប់អ្នកប្រើប្រាស់ផ្ទាល់ទិញ Sprinta Racing ES 10W-50, F900 5W-40, F900 10W-40, A900 10W-40 ចំនួន ១ដប នឹងថែមជូនស្ព្រេបាញ់មួកមួយ។ លើសពីនេះ ក៏មានកម្មវិធី Mega Promotion គឺទិញមួយថែមមួយ ចាប់ពីម៉ោង ៥៖៣០នាទី ដល់ម៉ោង ៦៖៣០នាទីល្ងាច សម្រាប់ថ្ងៃសុក្រ និងថ្ងៃសៅរ៍។ ចំណែកថ្ងៃអាទិត្យ នឹងមាន Mega Promotion រួមគ្នា រវាងសៃលុន និងប្រេង Petronas ចាប់ពីម៉ោង ៣រសៀល ដល់ម៉ោង ៥ល្ងាចផងដែរ។

ចំពោះផលិតផល Petronas Syntium សម្រាប់ដេប៉ូ ទិញ១០កេស ថែម ១កេស បូក២០%, ទិញ២០កេស ថែម៣កេស បូក២០%។ សម្រាប់អ្នកប្រើប្រាស់ទិញ ១កាដុង ចុះ ២៥% (ទិញបានតែមួយប៉ុណ្ណោះ)។ រីឯផលិតផល CVL ទិញប្រេងធុង 20W-40 ៦លីត្រ ចំនួន ១០០ធុង ថែមខ្លាញ់គោមួយកេសចំណុះ 0.៥គីឡូក្រាម។ ជាមួយគ្នានេះ ចំពោះផលិតផល Petronas Drum សម្រាប់អ្នកប្រើប្រាស់ ទិញ១០ហ្វុយ ថែមកង់ធំ TBR ១គ្រាប់, ទិញ៥ហ្វុយ ថែម Voucher ១០០ដុល្លារ (ទិញកង់ធំ), ទិញ ៣ហ្វុយ ថែម Voucher ៥០ដុល្លារ (ទិញកង់ធំ), ទិញ ១ហ្វុយ ថែម Voucher ១៥ដុល្លារ (ទិញកង់ សៃលុន)។

សូមជម្រាបថា ព្រឹត្តិកាណ៏ពិព័រណ៍រថយន្តដ៏ធំ ប្រចាំឆ្នាំ២០២៦ (Cambodia Auto Show III 2026) នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦-៧-៨ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៩យប់ ហើយក៏នឹងមានការប្រគុំតន្ត្រី ពីកំពូលតារាចម្រៀងល្បីៗជាច្រើនរូប៕