មកដឹងពីប្រវត្តិស្នេហារបស់ អ្នកឧកញ៉ា អ៊ូ ឆាយ និងលោកជំទាវ សុខ វាសនា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា អ៊ូ ឆាយ ដែលជាអ្នកជំនួញជើងចាស់មួយរូប និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា កាលពីពេលថ្មីៗនេះ បានបង្ហើបពីប្រវត្តិស្នេហាជាមួយឧត្តមភរិយារបស់ខ្លួន គឺលោកជំទាវ សុខ វាសនា ជូនដល់កូនៗ ចៅៗ និងសាធារណជនឱ្យបានដឹង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីឡើងភូមិគ្រឹះថ្មីដ៏ធំស្កឹមស្កៃ និងគម្រប់ខួបអាពាហ៍​ពិពាហ៍ ៤៥ឆ្នាំ កាលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា អ៊ូ ឆាយ បានថ្លែងឱ្យដឹងក្នុងបទសម្ភាសន៍បែបនេះថា៖ “ខ្ញុំបងប្រពន្ធខ្ញុំពីរឆ្នាំ នៅពេលម៉ាកក្មេកខ្ញុំទម្ងន់ប្រពន្ធខ្ញុំ ប៉ាក្មេកខ្ញុំនិងប៉ាខ្ញុំបាននិយាយគ្នាថា បើសិនជាកើតបាន​កូន​ប្រុសឱ្យធ្វើដន្លងនឹងគ្នា បើបានកូនស្រីឱ្យធ្វើជាប្តីប្រពន្ធនឹងគ្នា។ ចៃដន្យនៅសម័យប៉ុលពត ប្រពន្ធខ្ញុំមានបងប្អូនបង្កើត​ចំនួន ៧នាក់ ប៉ុន្តែស្លាប់អស់សល់តែគាត់ម្នាក់ ហើយខ្ញុំមានបងប្អូន ៥នាក់ ក៏ស្លាប់អស់សល់តែម្នាក់ដែរ”។

“បន្ទាប់មកយើងបានទៅនៅផ្ទះកុងខ្ញុំជាមួយគ្នា ម៉ាកក្មេកខ្ញុំធ្វើនំលក់ ហើយគាត់ឱ្យពួកយើងកិនម្សៅក្បាល់មួយពីរ​នាក់ ប៉ុន្តែយើងមិនដែលហ៊ាននិយាយគ្នាទេ។ ក្រោយមក កុងខ្ញុំប្រាប់ថា ប៉ាម៉ាក់គេបានភ្ជាប់និស្ស័យគ្នាតាំងពីនៅក្នុងផ្ទៃ គាត់ក៏រៀបមង្គលការឱ្យ។ ខ្ញុំក៏សូមអរគុណដល់ប៉ាខ្ញុំ ប៉ាក្មេកខ្ញុំ និងកុងម៉ាទាំងអស់ ដែលបានភ្ជាប់និស្ស័យឱ្យយើងខ្ញុំក្លាយជាប្តីប្រពន្ធ។ ក្នុងឱកាសនេះដែរ ក៏សូមអរគុណប្រពន្ធខ្ញុំយ៉ាងច្រើន ដែលបានក្លាយជាភរិយាដ៏ល្អ។ សូមជូនពរប្រពន្ធ កូនៗ ចៅៗទាំងអស់ សូមមានសុខភាពល្អ សុខសប្បាយ ហេងៗសំណាងល្អទាំងអស់គ្នា”។ អ្នកឧកញ៉ា បានបន្ថែម។

សូមជម្រាបថា អ្នកឧកញ៉ា អ៊ូ ឆាយ ជាឪពុករបស់លោកជំទាវឧកញ៉ា សុខ រស្មី ម្ចាស់ក្រុមហ៊ុន សារ៉ាយសមុទ្រស៊ីប៊ែលប៉ារីស និងត្រូវ​ជា​ឪពុកក្មេករបស់លោកឧកញ៉ា ឡោក ដារិទ្ធ។ លោកឧកញ៉ា អ៊ូ ឆាយ បានទទួលគោរមងារ «អ្នកឧកញ៉ា» នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២៕

@sokreaksmey168 🤴🏻👸🏻ប្រវត្ដិស្នេហា ប៉ាម៉ាក់នាងខ្ញុំ ជាគូរនឹងគ្នាតាំងពីក្នុងផ្ទៃ 🤭 🎊រីករាយខួបអាពាហ៍ពិពាហ៍ ៤៥ឆ្នាំ ប៉ាម៉ាក់👸🏻🤴🏻🏠 _______________________ #SokReaksmey #សុខរស្មី #SybelleParis_ស៊ីបែលប៉ារីស #Sybelle_Paris #Sybelle_Paris ♬ original sound – Sok Reaksmey – សុខ រស្មី