ត្រឹមសប្តាហ៍ដំបូង ខែថ្មី ទ្រព្យសម្បត្តិអ្នកមានដាច់គេលើលោក ថយចុះអស់ជាង ៨ពាន់លានដុល្លារ

អន្តរជាតិ

ទ្រព្យសម្បត្តិរបស់លោក Elon Musk មហាសេដ្ឋីមានដាច់គេបំផុតនៅលើពិភពលោក ហាក់បានថយចុះអស់ជាង ៨ពាន់លានដុល្លារ គិតនៅត្រឹមសប្តាហ៍ទី១ នៃខែមីនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Forbes បានចុះផ្សាយថា ចំនួនទ្រព្យសម្បត្តិសរុបរបស់លោក Musk បច្ចុប្បបន្នមានប្រមាណជាង ៨៣៤ពាន់លានដុល្លារ បន្តឈរចំណាត់ថ្នាក់កំពូល ស្របពេលសហស្ថាបនិកក្រុមហ៊ុន Google លោក Larry Page ឈរលេខពីរជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ២៤៦ពាន់លានដុល្លារ។

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៨៣៤,៨ពាន់លានដុល្លារ

2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២២៦,៧ពាន់លានដុល្លារ

3.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២២៧,៧ពាន់លានដុល្លារ

4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២២៦,៥ពាន់លានដុល្លារ

5.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២២១,១ពាន់លានដុល្លារ

6.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៧,៤ពាន់លានដុល្លារ

7.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៥,៦ពាន់លានដុល្លារ

8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៥៤ពាន់លានដុល្លារ

9.Warren Buffett អតីតនាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ​ ១៤៧,៥ពាន់លានដុល្លារ

10.Rob Walton នាយកប្រតិបត្តិក្រុមហ៊ុន Walmart មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤២,២ពាន់លានដុល្លារ៕