រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ព្រមានដកអាជ្ញាបណ្ណឈប់ឱ្យលក់ប្រេងមួយជីវិតចំពោះម្ចាស់ស្ថានីយប្រេងណា ដែលមិនគោរពច្បាប់ និងការកំណត់របស់រាជរដ្ឋាភិបាល

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានប្រកាសដកអាជ្ញាបណ្ណឈប់ឱ្យលក់ប្រេងមួយជីវិត ចំពោះម្ចាស់ស្ថានីយប្រេងណា ដែលមិនគោរពច្បាប់ និងការកំណត់របស់រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក កែវ រតនៈ បានថ្លែងថា ក្រសួងរ៉ែ និងថាមពល កំពុងសហការជាមួយក្រសួងពាណិជ្ចកម្មតាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងចុះទៅមើលស្ថានីយ៍ផ្គត់ផ្គង់ប្រេងទាំងអស់ ដើម្បីធានាថាគ្មានស្ថានីយ៍ណាមួយលក់ប្រេងក្រៅពីការកំណត់របស់រដ្ឋដែលចេញមកពីការចរចាររវាងរដ្ឋនិងក្រុមហ៊ុនបរទេសមានតម្លៃមួយឆ្លុះបញ្ចាំងថ្លៃសមស្របនៅឯទីផ្សារអន្តរជាតិ។

ដូច្នេះ អ្នកណាដែលធ្វើខុសច្បាប់នឹងត្រូវដកអាជ្ញាបណ្ណឈប់ឱ្យលក់ប្រេងមួយជីវិត ហើយក្នុងអន្តរកាលពិន័យផងដែរ។ ក្នុងន័យនេះ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក៏អំពាវនាវដល់ម្ចាស់ស្ថាន័យ៍ ម្ចាស់ហ្គារ៉ាស សូមរក្សាអាជ្ញាបណ្ណរបស់ខ្លួន កុំបង្ករបញ្ហាលំបាកដល់សង្គម និងគោរពតាមគោលការណ៍របស់រដ្ឋ។

ម្យ៉ាងវិញទៀត លោករដ្ឋមន្រ្តីក៏បានអំពាវនាវដល់អ្នកដែលគ្មានអាជ្ញាបណ្ណលក់ហាមទិញសាំងទៅដាក់លក់លើសថ្លៃជាដាច់ខាត អ្នកដែលបំពាននឹងទទួលរងចំពោះមុខច្បាប់៕