អ្នកជំងឺសរសៃឈាមខួរក្បាលធ្ងន់ធ្ងរត្រូវបានគ្រូពេទ្យFV បានជួយសង្គ្រោះបានទាន់ពេលវេលាតាមរយៈការ«បិទ»សរសៃឈាមខួរក្បាលដែលដាច់ធ្លាយ

សង្គម​ និង​សេដ្ឋកិច្ច

(វៀតណាម)៖ អ្នកជំងឺកម្ពុជាម្នាក់ ដែលមានជំងឺស្ត្រូកដោយសារតែលេចធ្លាយសរសៃឈាមខួរក្បាល ត្រូវបានសង្គ្រោះយ៉ាងអស្ចារ្យនៅមន្ទីរពេទ្យ FV ដោយសារបច្ចេកទេសអន្តរាគមន៍សរសៃឈាម។ ​ការព្យាបាលដ៏ជោគជ័យនេះមិនត្រឹមតែបង្ហាញពីវឌ្ឍនភាពនៃវេជ្ជសាស្ត្រដែលមានការប៉ះពាល់តិចតួចបំផុតប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីជំនាញរបស់ក្រុមគ្រូពេទ្យរបស់ FV ក្នុងវិស័យវិទ្យុសកម្មអន្តរាគមន៍ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

* ស្ត្រូកស្រួចស្រាវ ដែលបណ្តាលមកពីស្ថានភាពជំងឺសរសៃឈាមមិនប្រក្រតី

នៅព្រឹកមួយ លោក N.V. ដែលមានវ័យ៥៦ ឆ្នាំ បានភ្ញាក់ពីដំណេកដោយមានអាការៈឈឺក្បាលធ្ងន់ធ្ងរ ភ្នែកព្រិលៗ ហើយបន្ទាប់មកបានដួល​។ ​

លោកបានក្រុមគ្រួសារនាំទៅមន្ទីរពេទ្យដែលនៅជិតបំផុត។ ការស្កេន CT បានបង្ហាញថាមានការហូរឈាមនៅតំបន់ខួរក្បាលខាងឆ្វេងខាងក្រោយ ដែលបណ្តាលមកពីលេចធ្លាយសរសៃឈាមខួរក្បាល។ នេះគឺជាជំងឺសរសៃឈាមដែលបណ្តាលមកពីការតភ្ជាប់ដោយផ្ទាល់មិនប្រក្រតីរវាងសរសៃឈាមអារទែរ និងសរសៃវ៉ែននៅក្នុងខួរក្បាល ដែលធ្វើឱ្យឈាមសម្ពាធខ្ពស់ហូរដោយផ្ទាល់ពីសរសៃឈាមអារទែរចូលទៅក្នុងសរសៃវ៉ែន ដែលអាចនាំឱ្យមានផលវិបាកដ៏គ្រោះថ្នាក់។

ឈឺក្បាលធ្ងន់ធ្ងរ និងភ្នែកមើលមិនច្បាស់ គឺជាសញ្ញាព្រមាននៃជំងឺសរសៃឈាមខួរក្បាល។

គ្រូពេទ្យកម្ពុជាបានផ្តល់ការថែទាំបន្ទាន់ដំបូង និងបានណែនាំក្រុមគ្រួសារឱ្យបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យ ដែលមានសមត្ថភាពអន្តរាគមន៍សរសៃឈាមក្នុងខួរក្បាល ដើម្បីធានាបាននូវការព្យាបាលដោយមានប្រសិទ្ធិភាព និងជៀសវាងហានិភ័យនៃការហូរឈាមឡើងវិញ។ ដោយសង្ឃឹមថានឹងទទួលបានការព្យាបាលមិនវះកាត់បើកចំហ គ្រូពេទ្យកម្ពុជាបានណែនាំក្រុមគ្រួសាររបស់លោក V. ទៅកាន់មន្ទីរពេទ្យ FV ដែលស្ថិយតនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម​។

* «ការបិទសរសៃឈាមដាច់ធ្លាយ» ដោយប្រើបច្ចេកទេសអន្តរាគមន៍សរសៃឈាម៖ ដោយមិនចាំបាច់ប្រើកាំបិតវះកាត់ខួរក្បាល

មន្ទីរពេទ្យ FV បានទទួលអ្នកជំងឺក្នុងស្ថានភាពអាសន្ន ​បន្ទាប់ពីគាត់បានទទួលការពិនិត្យនៅគ្លីនិក និងការស្កេន CTរួច។ រួមជាមួយនឹងកំណត់ត្រាវេជ្ជសាស្ត្រដែលបានផ្ញើពីមុនដោយវេជ្ជបណ្ឌិតកម្ពុជា លោកវេជ្ជបណ្ឌិតឯកទេសI ហ្វិញហ្វឺយ៉ាញ់ អ្នកឯកទេសផ្នែកវិទ្យុសកម្មអន្តរាគមន៍ បានសម្រេចចិត្តព្យាបាលអ្នកជំងឺដោយប្រើអន្តរាគមន៍សរសៃឈាមដើម្បីបិទប្រហោងសរសៃឈាមខួរក្បាល។

អន្តរាគមន៍​សរសៃឈាម​​គឺជា​វិធីសាស្ត្រ​មួយ​ដែល​អាច​ព្យាបាល​ជំងឺលេចធ្លាយ​សរសៃឈាម​អារទែរ​និង​សរសៃវ៉ែន​បាន​ទាំងស្រុង។ នៅពេលដែលសរសៃឈាមទាំងនេះត្រូវបានបិទជិត លំហូរឈាមនឹងបន្តឆ្លងកាត់សរសៃឈាមដែលមានសុខភាពល្អ ដោយមិនប៉ះពាល់ដល់សុខភាពអ្នកជំងឺឡើយ។

«យើងប្រើប្រាស់ម៉ាស៊ីនថតសរសៃឈាម DSA ដើម្បីបង្កើតផែនទីលម្អិតនៃសរសៃឈាម បន្ទាប់មកស៊កបំពង់តូចមួយឆ្លងកាត់បំពង់សរសៃឈាមពីសរសៃឈាមភ្លៅទៅខួរក្បាល ទៅកាន់ទីតាំងពិតប្រាកដនៃការលេចធ្លាយ ហើយចាក់កាវវេជ្ជសាស្ត្រឯកទេសដើម្បីបិទផ្នែកដែលលេចធ្លាយ» លោកវេជ្ជបណ្ឌិត យ៉ាញ់ បានពន្យល់។

លោកបន្តថា «នីតិវិធីនេះតម្រូវឱ្យមានភាពជាក់លាក់ស្ទើរតែទាំងស្រុង គម្លាតត្រឹមតែពីរបីមីលីម៉ែត្រអាចប៉ះពាល់ដល់មុខងារខួរក្បាល»។

បន្ទាប់ពីការវះកាត់រយៈពេលបីម៉ោងនៅក្នុងបន្ទប់ Cathlab ផ្នែកដែលលេចធ្លាយសរសៃឈាមអារទែរ និងសរសៃឈាមវ៉ែនត្រូវបានបិទ។ អ្នកជំងឺស្ថិតនៅក្រោមការប្រើថ្នាំសណ្តំ​ ដើម្បីធានាបាននូវសុវត្ថិភាព និងការគ្រប់គ្រងយ៉ាងច្បាស់លាស់នៃជំហាននីមួយៗ។

លោកវេជ្ជបណ្ឌិត ហ្ហ្វិញហ្វឺយ៉ាញ់(ស្តាំ) កំពុងធ្វើអន្តរាគមន៍សរសៃឈាមលើអ្នកជំងឺដែលមានជំងឺលេចធ្លាយសរសៃឈាមខួរក្បាល។

សុខភាពរបស់អ្នកជំងឺបានធូរស្បើយឡើងវិញយ៉ាងល្អបន្ទាប់ពីការវះកាត់។ បន្ទាប់ពីតាមដានរយៈពេលពីរថ្ងៃ គាត់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យក្នុងស្ថានភាពមានល្អប្រសើរ។ ក្រុមគ្រួសារអ្នកជំងឺមានការរីករាយយ៉ាងខ្លាំងដែលលោក V. ត្រូវបានសង្គ្រោះដោយអព្ភូតហេតុ ដោយសារវិធីសាស្ត្រព្យាបាលដែលមានការឈ្លានពានតិចតួចបំផុត។

ប្រពន្ធរបស់លោក N.V. ​បានថ្លែងដោយអារម្មណ៍រីករាយថា«លោកវេជ្ជបណ្ឌិត យ៉ាញ់ បានពន្យល់ពីស្ថានភាពប្តីរបស់ខ្ញុំយ៉ាងច្បាស់លាស់ និងហ្មត់ចត់។ បុគ្គលិកពេទ្យមានភាពរហ័សរហួន ស្វាហាប់ និងមានវិជ្ជាជីវៈ។ សេវាកម្មនៅ FV គឺល្អឥតខ្ចោះ។ ខ្ញុំបានធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងការជ្រើសរើសនាំប្តីរបស់ខ្ញុំពីប្រទេសកម្ពុជាមក FV ដើម្បីព្យាបាល»។

លោក N.V. និងប្រពន្ធរបស់គាត់ រួមជាមួយក្រុមគិលានុបដ្ឋាយិកាមន្ទីរពេទ្យ FV។

ក្នុងអំឡុងពេលនៃការមកពិនិត្យតាមដានថ្មីៗបំផុតរបស់លោក N.V. នៅចុងខែកញ្ញា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត យ៉ាញ់ បានរាយការណ៍ថា ការឈឺក្បាលរបស់អ្នកជំងឺបានថយចុះគួរឱ្យកត់សម្គាល់ ហើយការមើលឃើញរបស់គាត់បានជាសះស្បើយទាំងស្រុង។ ការស្កេន CT បានបង្ហាញថា ផ្នែកលេចធ្លាយនៃសរសៃឈាមត្រូវបានបិទ។ អ្នកជំងឺបានវិលត្រឡប់ទៅរកជីវិត និងការងារធម្មតារបស់គាត់វិញ។

* ​មិនវះកាត់បើកចំហ ផលវិបាកតិចជាងមុន៖ គុណសម្បត្តិនៃបច្ចេកទេសអន្តរាគមន៍សរសៃឈាមនៅមន្ទីរពេទ្យ FV

អន្តរាគមន៍​សរសៃឈាម​ត្រូវបានចាត់ទុកថាជា​របកគំហើញ​មួយក្នុងការព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺប៉ោងខួរក្បាល និងភាពមិនប្រក្រតីនៃសរសៃឈាមខួរក្បាល។ ជំនួសឱ្យការបើកលលាដ៍ក្បាល គ្រូពេទ្យអាចតាមដានសរសៃឈាមដើម្បីព្យាបាលស្ថានភាពនេះ «ពីខាងក្នុង»ដែលជួយអ្នកជំងឺកាត់បន្ថយការឈឺចាប់ បន្ថយហានិភ័យនៃផលវិបាក និងកាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

នៅប្រទេសវៀតណាម FV គឺជាមន្ទីរពេទ្យឯកជនមួយក្នុងចំណោមមន្ទីរពេទ្យឯកជន មួយចំនួនតូចដែលមាន Cathlab ដែលទទួលស្គាល់ជាអន្តរជាតិ និងប្រព័ន្ធ DSA ទំនើបដែលមានសមត្ថភាពអនុវត្តបច្ចេកទេសអន្តរាគមន៍សរសៃឈាម។ ក្រុមវេជ្ជបណ្ឌិតត្រូវបានបណ្តុះបណ្តាលខ្ពស់ និងអាចអនុវត្តអន្តរាគមន៍សម្រាប់ទាំងមនុស្សពេញវ័យ និងកុមារ។

លោកវេជ្ជបណ្ឌិត ហ្វិញហ្វឺយ៉ាញ់ បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវេជ្ជសាស្ត្រពីសាកលវិទ្យាល័យវេជ្ជសាស្ត្រផាមង៉ុកថាច់ ក្នុងឆ្នាំ ២០១៦ និងទទួលបានសញ្ញាបត្រឯកទេសកម្រិតទី ១ ផ្នែករូបភាពរោគវិនិច្ឆ័យពីសាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថស្ថាន ទីក្រុងហូជីមិញ ក្នុងឆ្នាំ ២០២៣។ ដោយមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងវិស័យអន្តរាគមន៍សរសៃឈាម លោកគឺជាអ្នកជំនាញក្នុងការព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺប៉ោងសរសៃឈាម ភាពមិនប្រក្រតីនៃសរសៃឈាម ជំងឺរលាកសរសៃឈាមអារទែរ និងសរសៃឈាមវ៉ែន, ការព្យាបាលជំងឺមហារីកថ្លើមដោយគីមីតាមរយៈសរសៃឈាម (TACE), ការព្យាបាលដោយស្ទះសរសៃឈាមសម្រាប់ដុំសាច់ក្រពេញប្រូស្តាត និងដុំសាច់ស្បូន,ការព្យាបាលដោយគីមីក្នុងសរសៃឈាម (IAC) សម្រាប់ដុំសាច់រីទីណូប្លាស្តូម៉ា។ល។ លោកក៏ជាវេជ្ជបណ្ឌិតម្នាក់ក្នុងចំណោមវេជ្ជបណ្ឌិតមួយចំនួនតូចដែលអាចអនុវត្តនីតិវិធីអន្តរាគមន៍សរសៃឈាមសម្រាប់ទាំងមនុស្សពេញវ័យ និងកុមារ។

វេជ្ជបណ្ឌិតឯកទេសI ហ្វិញហ្វឺយ៉ាញ់ – នាយកដ្ឋានរូបភាពវិនិច្ឆ័យរោគនិងវិទ្យុសកម្មអន្តរាគមន៍ មន្ទីរពេទ្យ FV

សម្រាប់ព័ត៌មានបន្ថែមអំពីនីតិវិធីអន្តរាគមន៍សរសៃឈាមសម្រាប់ការព្យាបាលជំងឺសរសៃឈាមខួរក្បាល សូមទាក់ទងការិយាល័យតំណាងមន្ទីរពេទ្យ FV ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា តាមរយៈលេខទូរស័ព្ទ (+855) 23 211 777 ឬខ្សែទូរស័ព្ទលេខ (+855) 89 999 345៕