ឧកញ៉ា ឡាយ ឈុនហួ ដឹកនាំប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ៥ រូប ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនសាជីវកម្មប្រេង និងស្បៀងអាហារនៃប្រទេសចិន

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន លោកឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំគណប្រតិភូដែលជាអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាចំនួន ៥ រូប ចូលរួមសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុនសាជីវកម្មប្រេង និងស្បៀងអាហារនៃប្រទេសចិន China Oil and Foodstuffs Corporation – (COFCO)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី។

ក្នុងជំនួបខាងលើនេះ កិច្ច​ពិភាក្សា​បាន​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​ សមត្ថភាព​ផលិត​ និង​គុណភាព​ស្រូវ​អង្ករ​កម្ពុជា​សម្រាប់​នាំចេញ​ ដោយ​ក្នុង​នោះ​ធនាគារ​ ARDB និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ នឹង​ធ្វើ​ជា​តួ​អង្គ​រួម​គ្នា​ក្នុង​ការ​សហប្រតិបត្តិការ​ជាមួយ​ដៃ​គូ​ពាក់ព័ន្ធ​ផ្សេង​ទៀត​លើ​កិច្ចការនេះ។  ធនាគារ​ ARDB នឹង​សម្របសម្រួល​ក្នុង​ការ​ទូទាត់​ជាអន្តរជាតិ ​(Cross Border Settlement) ដើម្បី​សម្រួល​លំហូរ​សាច់​ប្រាក់​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​នាំចេញ​អង្ករ​កម្ពុជា​ទៅ​កាន់ប្រទេសចិន។ 

ជាមួយ​គ្នានេះដែរ​ ក្រុម​ហ៊ុន​ COFCO Grains បាន​សន្យា​ជួយ​ផ្សព្វផ្សាយ​ និងបន្ត​ជំរុញ​ការ​នាំ​ចូល​អង្ករ​កម្ពុជា​ មក​កាន់​ទីផ្សារ​ប្រទេស​ចិន​ផងដែរ​៕