ខេត្តតាកែវ នឹងមានរោងចក្រផលិតប្រដាប់ព្យួរសម្លៀកបំពាក់ តម្លៃ៨លានដុល្លារ នាពេលឆាប់ៗនេះ

សង្គម​ និង​សេដ្ឋកិច្ច

ខេត្តតាកែវ នឹងមានរោងចក្រផលិតប្រដាប់ព្យួរសម្លៀកបំពាក់ តម្លៃ៨លានដុល្លាររអាម៉េរិក នាពេលឆាប់ៗនេះ ខណៈបច្ចុប្បន្នគម្រោងនេះ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីរួចរាល់ហើយ។នេះបើយោងតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍ ផ្សាយចេញនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍ បានប្រកាសអបអរសាទរដល់ប្រជាពលរដ្ឋស្រុបាទី ខេត្តតាកែវ ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតប្រដាប់ព្យួរសម្លៀកបំពាក់ ក្នុងទំហំទុនវិនិយោគប្រមាណ ៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៧០កន្លែង។

គម្រោងវិនិយោគបង្កើត រោងចក្រផលិតប្រដាប់ព្យួរសម្លៀកបំពាក់នេះ គឺមានទីតាំងស្ថិតនៅក្បាលដីលេខ 1175 ភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ហើយវិនិយោគដោយក្រុមហ៊ុន ហូតតា ក្លូប៊ល សឹបផ្លាយ ឯ.ក -FORTA GLOBAL SUPPLY CO., LTD ។

សូមជម្រាបដែរថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ មានគម្រោងវិនិយោគចំនួន៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែងត្រូវបានចុះបញ្ជី ដោយគណៈកម្មាធិការវិនិយោគកម្ពុជា៕អត្ថបទ៖ ហ្សាលីន