ទុនបម្រុងប្រេងត្រូវបានចាត់ទុកថាជារឿងដ៏ចាំបាច់បំផុតសម្រាប់ប្រទេសនីមួយៗ ជាពិេសសនៅពេលស្ថានភាពពិភពលោកប្រឈមមុខទៅនឹងភាពមិនប្រាកដប្រជា។ ដូច្នេះហើយ តើប្រទេសធំៗណាខ្លះ មានស្តុកទុកប្រេងបម្រុងច្រើនជាងគេបំផុតនៅលើពិភពលោក?

យោងតាមការចុះផ្សាយពីគេហទំព័រ FastCompany បានបង្ហាញឲ្យដឹងពីប្រទេសទាំង១០ ដែលមានទុនបម្រុងប្រេងច្រើនជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន៖
១.វេណេស៊ុយអេឡា មានទុនបម្រុងប្រេងសរុបប្រមាណ ៣០៣ ពាន់លានបារ៉ែល
២.អារ៉ាប៊ីសាអូឌីត មានទុនបម្រុងប្រេងសរុបប្រមាណ ២៦៧ ពាន់លានបារ៉ែល
៣.អ៊ីរ៉ង់ មានទុនបម្រុងប្រេងសរុបប្រមាណ ២០៨-២០៩ ពាន់លានបារ៉ែល
៤.កាណាដា មានទុនបម្រុងប្រេងសរុបប្រមាណ ១៦៣ ពាន់លានបារ៉ែល
៥.អ៊ីរ៉ាក់ មានទុនបម្រុងប្រេងសរុបប្រមាណ ១៤៥ ពាន់លានបារ៉ែល
៦.អារ៉ាប់រួម មានទុនបម្រុងប្រេងសរុបប្រមាណ ១១៣ ពាន់លានបារ៉ែល
៧.គុយវ៉ែត មានទុនបម្រុងប្រេងសរុបប្រមាណ ១០១,៥ ពាន់លានបារ៉ែល
៨.រុស្ស៊ី មានទុនបម្រុងប្រេងសរុបប្រមាណ ៨០ ពាន់លានបារ៉ែល
៩.សហរដ្ឋអាមេរិក មានទុនបម្រុងប្រេងសរុបប្រមាណ ៧៤ ពាន់លានបារ៉ែល
១០.លីប៊ី មានទុនបម្រុងប្រេងសរុបប្រមាណ ៤៨,៤ ពាន់លានបារ៉ែល៕

