មកស្គាល់ប្រទេសធំៗទាំង១០ មានប្រេងបម្រុងទុកច្រើនជាងគេបំផុត នៅលើពិភពលោក

អន្តរជាតិ

ទុនបម្រុងប្រេងត្រូវបានចាត់ទុកថាជារឿងដ៏ចាំបាច់បំផុតសម្រាប់ប្រទេសនីមួយៗ ជាពិេសសនៅពេលស្ថានភាពពិភពលោកប្រឈមមុខទៅនឹងភាពមិនប្រាកដប្រជា។ ដូច្នេះហើយ តើប្រទេសធំៗណាខ្លះ មានស្តុកទុកប្រេងបម្រុងច្រើនជាងគេបំផុតនៅលើពិភពលោក?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ FastCompany បានបង្ហាញឲ្យដឹងពីប្រទេសទាំង១០ ដែលមានទុនបម្រុងប្រេងច្រើនជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន៖​

១.វេណេស៊ុយអេឡា មានទុនបម្រុងប្រេងសរុបប្រមាណ ៣០៣ ពាន់លានបារ៉ែល

២.អារ៉ាប៊ីសាអូឌីត មានទុនបម្រុងប្រេងសរុបប្រមាណ ២៦៧ ពាន់លានបារ៉ែល

៣.អ៊ីរ៉ង់ មានទុនបម្រុងប្រេងសរុបប្រមាណ ២០៨-២០៩ ពាន់លានបារ៉ែល

៤.កាណាដា មានទុនបម្រុងប្រេងសរុបប្រមាណ ១៦៣ ពាន់លានបារ៉ែល

៥.អ៊ីរ៉ាក់ មានទុនបម្រុងប្រេងសរុបប្រមាណ ១៤៥ ពាន់លានបារ៉ែល

៦.អារ៉ាប់រួម មានទុនបម្រុងប្រេងសរុបប្រមាណ ១១៣ ពាន់លានបារ៉ែល

៧.គុយវ៉ែត មានទុនបម្រុងប្រេងសរុបប្រមាណ ១០១,៥ ពាន់លានបារ៉ែល

៨.រុស្ស៊ី មានទុនបម្រុងប្រេងសរុបប្រមាណ ៨០ ពាន់លានបារ៉ែល

៩.សហរដ្ឋអាមេរិក មានទុនបម្រុងប្រេងសរុបប្រមាណ ៧៤ ពាន់លានបារ៉ែល

១០.លីប៊ី មានទុនបម្រុងប្រេងសរុបប្រមាណ ៤៨,៤ ពាន់លានបារ៉ែល៕​